សមត្ថកិច្ចសែនសុខ បញ្ជូនខ្លួនជនសង្ស័យ១៤នាក់ស្រីម្នាក់ទៅតុលាការក្នុងសុំនុំរឿង៣ករណីផ្សេងគ្នា

ភ្នំពេញ៖ កាលពីម៉ោង០៨និង០០នាទីព្រឹកថ្ងៃទី១១សីហា២០១៦ នេះជនសង្ស័យ១៤នាក់ស្រីម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌសែនសុខកសាងសុំនុំរឿងបញ្ជូនទៅកាន់សាលាសំបូងរាជធានីភ្នំពេញក្នុងសុំនុំរឿង០៣ករណីផ្សេងគ្នា។

សមត្ថកិច្ចបានប្រាប់ថាជនសង្ស័យដែលបញ្ជូនទៅព្រឹកនេះមាន១៤នាក់ពាក់ព័ន្ធគ្រឿងញៀននិង៥នាក់ពាក់ព័ន្ធហឹង្សារ០៦នាក់និងពាក់ព័ន្ធរក្សាទុកកាំបិតឆ្នៃ៣នាក់ក្នុងនោះមានស្រីម្នាក់ផង។

លោក ម៉ក់ ហុង អធិការខណ្ឌបានមានប្រសាសថាដោយមានបទបញ្ជារពីលោកអគ្គស្នងការរងនិងជាស្នងការរាជធានីភ្នំពេញនិងដោយមានការសំរបសំរួលពីលោក គុជ គឹមឡុង ព្រះរាជ អាជ្ញរងនៃអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញបានបញ្ជាមកលោកអោយចុះសហការណ៍និងបង្ក្រាបក្នុងមូលដ្ឋានទើបលោកដឹកនាំកំលាំងដោយសហការណ៍ជាមួយសាលាខណ្ឌសែនសុខចុះមកបង្ក្រាបអោយដូចភ្លៀងរលឹមក្នុងនោះឃាត់ខ្លួនក្រុមជនសង្ស័យខាងលើនេះតែម្តង។

គួររំលឹកថាជនសង្ស័យទាំង១៤នាក់ខាងលើនេះត្រូវបានឃាត់ខ្លួនជាបន្តរបន្ទាប់ក្នុងសង្កាត់ទាំង០៤របស់ខណ្ឌ សែនសុខក្រោយពីធ្វើការសាកសួរចប់ក៍បានបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញនាព្រឹកនេះ។

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More