Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

គណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បន្តចុះបង្ក្រាបទីតាំងល្បែងហ្គេមបាញ់ត្រី និងហ្គេមអនឡាញក្នុងមូលដ្ឋាន

ភ្នំពេញ៖ នៅថ្ងៃទី៦កើត ខែចេត្រ ឆ្នាំច សំរិទ្ធស័ក ពុទ្ធសករាជ ២៥៦២ត្រូវ នឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង១០:៣០នាទីព្រឹក

លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានបញ្ជារអោយ លោក ចាប ឌីណា នាយករដ្ឋបាលខណ្ឌដូនពេញ ដឹកនាំកម្លាំង គណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ចុះបង្ក្រាបទីតាំងល្បែងហ្គេមបាញ់ត្រី និង ល្បែងហ្គេមកុំព្យូទ័រ(ល្បែងអនឡាញស៊ីសង)ខុសច្បាប់ចំនួន០១ទីតាំងស្ថិតនៅផ្ទះលេខ១០៦E០ ផ្លូវលេខ៦៣ ក្រុម៧៧ ភូមិ១២ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ក្រោយចុះត្រួតពិនិត្យជាក់ស្តែងរួចមកឃើញថា ៖ មានទូហ្គេមបាញ់ត្រីចំនួន០២ទូ និង កុំព្យូទ័រចំនួ០៨គ្រឿងក្រោយពីធ្វើកំណត់ហេតុដក់ហូតរួចមក គណៈបញ្ជាការឯកភាពខណ្ឌបានដកហូតនូវទូហ្គេមបាញ់ត្រីខុសច្បាប់ចំនួន០២ទូកុំព្យូទ័រចំនួន០៨គ្រឿង និងកីអីចំនួន១២ យកមករក្សាទុកនៅ សាលាខណ្ឌដូនពេញ ដើម្បីមានវិធានការបន្ត ។

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More