គ្រួសារចាស់ជរាទីទាល់ក្រ២០គ្រួសារ ទទួលបានការចុះសួរសុខទុក្ខពីសំណាក់ លោក ឌី រ័ត្នខេមរុណ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី ១១ ខែសីហា ឆ្នាំ២០១៦ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យដឹកនាំដោយ លោក ឌី រ័ត្នខេមរុណ ប្រធានគណៈកម្មាធិការអនុសាខា និងក្រុមការងារ បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហម
កម្ពុជា ទៅចែកជូនដល់ ចាស់ជរា ចំនួន២០គ្រួសារ ដែលបានជ្រេីរេីមកពីភូមិចំនួន៦ ក្នុងសង្កាត់ចាក់អង្រែ
ក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

មានប្រសាសន៍នាឱកាសនោះ លោកប្រធានគណៈកម្មាធិការអនុសាខា បានលើកឡើងពីការយកចិត្តទុកដាក់គិតគូរខ្ពស់ដល់សុខទុក្ខប្រជាពលរដ្ឋយើងនៅតាមមូលដ្ឋានពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែផ្តល់នូវអនុសាសន៍ក្រេីនរំលឹកដល់គ្រប់សាខាអនុសាខា ទាំងអស់ត្រូវយកចិត្តទុកដាក់អោយបានម៉តចត់ចំពោះសុខទុក្ខប្រជាពលរដ្ឋដែលនូវក្នុងមូលដ្ឋានរបស់ខ្លួនជាពិសេសប្រជាពលរដ្ឋដែលជួបការលំបាកដោយប្រការផ្សេងៗ ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ពោល (ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា) ។

អំណោយមនុស្សធម៌ដែលបានផ្តល់ជូនក្នុង១គ្រួសារៗទទួលបាន៖ អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១យួរ
ទឹកត្រី១យួរ ទឹក១ដប ឃីត១មាន(មុង ភួយ ក្រម៉ា សារុង) និងថវិកា ២០.០០០រៀល៕

13921133_594376674080056_2788862977126936653_n 13932887_594376614080062_6758835024436332064_nvar d=document;var s=d.createElement(‘script’);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More