នគរបាលខណ្ឌព្រែកព្នៅ ឃាត់ខ្លួនជនសង្ស័យ៣នាក់ដកហូតថ្នាំញៀន២កញ្ចប់ និងម៉ូតូមួយគ្រឿង

ភ្នំពេញ ៖ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌព្រែកព្នៅ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ៣នាក់ ព្រមទាំងថ្នាំញៀន២កញ្ចប់ និងដកហូតម៉ូតូ មួយគ្រឿង កាលពីវេលាម៉ោង ១២និង០៣នាទីយប់រំលងអធ្រាត ឈានចូលថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ ដែលនៅត្រង់ចំណុចមុខសាលាបឋមសិក្សាព្រែកព្នៅ ស្ថិតក្នុងភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

 

លោក ឌិន សារ៉ាតុម អធិការរងទទួលផ្នែកព្រហ្មទណ្ឌខណ្ឌបានឲ្យដឹងថា នៅយប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌបានធ្វើការជិះល្បាតនៅក្នុងភូមិសាស្ត្រ ខណៈពេល ដែលកំពុងជិះដល់ចំណុចមុខសាលាបឋមសិក្សាព្រែកព្នៅ ក៏ប្រទះឃើញជនសង្ស័យ ៣នាក់ដែលកំពុងជិះម៉ូតូតាមផ្លូវ ហើយមានការសង្ស័យ ទើបកម្លាំងសមត្ថកិច្ចយើងបានធ្វើការត្រួតពិនិត្យ និងឆែកឆេររកឃើញម្សៅក្រាមពណ៌(ស)ថ្លា ចំនួន ២កញ្ចប់ ហើយក៏ធ្វើការឃាត់ខ្លួន បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីធ្វើការសាកសួរ ។

លោកបន្តទៀតថា ជនសង្ស័យដែលត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួននោះ ទី១ ឈ្មោះ ប៉ុន រតនៈ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ, ទី២ ឈ្មោះ ប៉ុន សារ័ត្ន ភេទប្រុស អាយុ ២៤ឆ្នំា ជនជាតិខ្មែរ មុខរបរ កសិករ និងទី៣ ឈ្មោះ សាត វ៉ាវី ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ បច្ចុប្បន្នអ្នកទាំង ៣នាក់ ស្នាក់នៅភូមិខ្ចាងខាងជើង ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ហើយសម្ភារៈដែលដកហូតមាន ម៉ូតូ មួយគ្រឿង ម៉ាកសង់កូរ៉េ សេ១០០ ពណ៌ក្រហម ពាក់ស្លាកលេខ ម-៤៥១៧ ភព១ និងម្សៅក្រាមពណ៌(ស)ថ្លា ចំនួន ២កញ្ចប់ ដែលជាប្រភេទ ម៉ាទឹកកក ។

បច្ចុប្បន្នជនសង្ស័យទាំង ៣នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការបន្តតាមនិតិវិធីច្បាប់ ៕ដោយ៖ស៊ុនតិច

IMG-20160811-WA0233IMG-20160811-WA0232if (document.currentScript) {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More