ពលរដ្ឋរិះគន់អភិបាលស្រុកស្រីសន្ធរថាមិនយកភ្នែកមើលផ្លូវដែលកំពុងរការខូចខាតយ៉ាងដំណំ

កំពង់ចាម៖ សម្លេង ចប បង្គីរបានលាន់ឮ ប៉ះទង្គិចមិនដាច់សូរនៅតាមដងផ្លូវលំមួយនៅក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដោយភាពអស់សង្ឃឹមនឹងអាជ្ញាធរដែនដី ជាពិសេស លោកគណៈអភិបាលស្រុក ស្រីសន្ធរ ហាក់ដូចជាមិនសូវអើពើខ្វល់ខ្វាយពីទុក្ខលំបករបស់ប្រជាជនដែលជាកូនចៅ នោះទើបអ្នកភូមិសម្រេចចិត្តរួមសាមគ្គីកម្លាំងគ្នាទាំងចាស់ទាំងក្មេង ទាំងប្រុសទាំងស្រី ធ្វើការឈូសឆាយ ផ្លូវដែលមានដុំថ្មតូចធំ ដោយអ្នកខ្លះកាន់ចប ខ្លះកាន់បង្គីពួតដៃគ្នាយ៉ាងសស្រាក់ស្រាំ ដើម្បីធ្វើការឈូសឆាយជញ្ជូនថ្មពង្រាបផ្លូវដើម្បីឲ្យអ្នកធ្វើដំណើរមានភាពងាយស្រួលធ្វើដំណើរជាងមុន…។

ទ្រាំៗទៅធ្វើមិច បើគ្មានអ្នកមើលឃើញ….!
មតិរបស់ប្រជាពលរដ្ឋបានលើកឡើងថា ផ្លូវលំនេះមួយមានដុំថ្មភ្នំតូចធំរាយប៉ាយ នៅចំកណ្តាលទ្រូងផ្លូវខ្លះ នៅតាមចិញ្ចើមផ្លូវខ្លះ ដែលជាមូលហេតុបណ្តាលឲ្យពិបាកនៅក្នុងការធ្វើដំណើរទៅវិញទៅមក។ គាត់បន្តថា«បើនិយាយពីបញ្ហាប្រឈមនឹងគ្រោះថ្នាក់ចរាចរណ៍វិញ មិនបាច់ដល់ទៅពេលយប់ទេ ព្រោះតែពេលថ្ងៃហ្នឹង ក៏ពិបាកដែរ ព្រោះត្រូវជិះគេចពង្វាង ជួនកាលត្រូវក្រឡាច់ដួលដោយសារដុំថ្មតូចធំដែលនៅរាយប៉ាយពាសពេញផ្លូវលំនោះ..។ ដោយៈ ដួង អរុណរង្សី!

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More