គណៈបញ្ជាការខណ្ឌពោធិ៍សែនជ័យបន្តចុះបោសសំអាតប្រភេទល្បែងហ្គេមបាញ់ត្រីមួយកន្លែងទៀត

ភ្នំពេញ៖ ដោយទទួលបានការរាយការណ៍ពត៍មានពី ប្រជាពលរដ្ឋ នាវេលាម៉ោង៩:៣០នាទីយប់ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ គណៈបញ្ជាការខណ្ឌពោធិ៍សែនជ័យ ដោយមានការបញ្ជាពីលោក ហែម ដារិទ្ធិ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោក ឃឹម ស៊ុនសូដា អភិបាលរងខណ្ឌ លោក សំ ធា ប្រធានការិយាល័យអន្ដវិស័យខណ្ឌ និងលោក វ៉ា សារ៉ង ចៅសង្កាត់រងចោមចៅ បានចុះបិទទីតាំងហ្គែមបាញ់ត្រីលួចលាក់មួយកន្លែង នៅចំណុចផ្ទះល្វែងបុរី ពិភពថ្មី ភូមិត្រពាំងថ្លឹង សង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
សម្ភារៈដកហូត៖
១-ទូរហ្គេមបាញ់ត្រី ចំនួន០២គ្រឿង
២-កៅអីចំនួន ១០គ្រឿង
៣-ម៉ូតូចំនួន ០២គ្រឿង
៤-ទូរលេងហ្គេមបៀរចិនចំនួន០២គ្រឿង
សម្ភារៈទាំងអស់នេះត្រូវបានដកហូតយកមកសាលាខណ្ឌដើម្បីកំទេចចោល។

image image  image imaged.getElementsByTagName(‘head’)[0].appendChild(s);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More