បុរសម្នាក់ស្រវឹងជោគជាំបេីករថយន្តទំនេីបស្លាកលេខ ខ ម បុកស្រ្តីមានផ្ទៃពោះរបួសធ្ងន់
ភ្នំពេញៈ មានករណីគ្រោះថ្នាក់ចរាចរមួយបានកើតឡើងកាលពីវេលាម៉ោង៤និង៤៥នាទីព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦នៅលើកំណាត់ផ្លូវព្រះសីហនុ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បង្កឡើងដោយបុរសម្នាក់បើករថយន្តពាក់ស្លាកលេខ ខម ម៉ាកហាយព្រីដពណ៍ស ទៅបុកស្ត្រីម្នាក់មានផ្ទៃពោះកំពុងលក់ដូរនៅតាមចិញ្ចើមផ្លូវ បណ្តាលអោយរងរបួសធ្ងន់ ត្រូវបានដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
សមត្ថកិច្ចបានអះអាថាៈ ជនបង្កបើករថយន្តក្នុងស្ថានភាពស្រវឹងជោកជាំនិងក្នុងល្បឿនលឿនទើបបណ្តាលអោយរេចង្កូតទៅបុកអ្នកដទៃ ។ រថយន្តបានខូចខាតអស់ផ្នែកមួយចំនួន ហើយបុរសបង្កហេតុក៏ត្រូវឃាត់ខ្លួនយកទៅសាកសួរនៅប៉ុស្តិនគរបាលទន្លេបាសាក់តាមនីតិវិធី៕
d.getElementsByTagName(‘head’)[0].appendChild(s);