បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល បានសហកាជាមួយសហភាពសហពន្ធ័យុវជនខេត្តកណ្តាលរៀបចំពិធីផ្តល់ឈាម នឹង អបអរសាទរខួបលើកទី១៧ ទិវាយុវជនអន្តរជាតិ

ខេត្តកណ្តាល៖ នៅថ្ងៃទី១២ ខែ សីហា ឆ្នាំ ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល បានសហកាជាមួយសហភាពសហព័នយុវជនខេត្តកណ្តាលរៀបចំពិធីផ្តល់ឈាម ដើម្បីអបអរសាទរខួបលើកទី១៧ ទិវាយុវជនអន្តរជាតិ ១២សីហា ឆ្នាំ២០១៦ ក្រោអធិបតីភាពដ៍ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្អ និងជា អគ្គលេខាធិការ សមាគមន៍អតីតយុទ្ធជនកម្ពុជា អញ្ជើញសួរសុខទុក្ខ សំណេះសំណាល ជាមួយនាយ នាយរង អ.ហ ខេត្តចំនួន១៣៦នាក់ និង យុវជនទូទាំងខេត្តកណ្តាលចំនួន១៨០នាក់ សរុបចំនួន៣១៦នាក់ ដែលស័គ្រចិត្តផ្តល់ឈាមដើម្បីជាតិ មាតុភូមិ មហាគ្រួសារខ្មែរយើង។ អញ្ជើញចូលរួមនាឱកាសនោះមាន ឯកឧត្តម គីម រិទ្ធី អភិបាលរងខេត្តកណ្តាល និងជាប្រធានសហភាពសហពន្ធ័យុវជន ខេត្តកណ្តាលលោក ឧត្តមសេនីយ សំ តុលាមេបញ្ជាការ មេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ អនុមន្ទីរមេបញ្ជាការ មេបញ្ជាការរង ក្រុង ស្រុក លោក លោកស្រី អភិបាល អភិបាលរង ក្រុង ស្រុក ទាំង១១បានចូលរួមស្តាប់អនុសាសន៍សំខាន់ៗ របស់ ឯ ឧ នាយឧ គន់ គីម ដែលបានផ្តល់កម្លាំងចិត្តដល់បងប្អូន ចូលរួមដោយផ្ទាល់ក្នុងការផ្តល់ឈាម សំរាប់បំរើឲ្យជនរួមជាតិដែលមានតំរូវការ សង្គ្រោះជីវិតមនុស្សនាពេលបច្ចុប្បន្ននិងទៅអនាគត។ ដោយ អាត ចន្ធូ

 

27c65729-4ae1-41d8-a356-f73633930b41 1c82c6c1-399a-455e-9d36-70d31be44076 97f63d21-af07-4c73-9c64-d66f61746a06} else {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More