យុត្តិធម៌សម្រាប់ជនរងគ្រោះរងអំពើហិង្សាដោយមេបញ្ជាការរងក្រុងប៉ោយប៉ែតហាក់នៅសែនឆ្ងាយដូចជើងមេឃ

បន្ទាយមានជ័យ៖ សម្លេងខ្សឹបខ្សៀវដែលឭល្វើយៗចេញពីមាត់បុរសឈ្មោះ ហេង សីហា ភេទប្រុស មានអាយុ២៧ឆ្នាំរស់នៅភូមិក្បាលស្ពាន១ សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានថ្លែងប្រាប់អ្នកសាព័ត៌មានយើងកាលពីម៉ោង១១ព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦នេះថា រូបគេត្រូវបានរងគ្រោះដោយអំពើហិង្សា បង្កឡើងពីសំណាក់មន្ត្រីកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតឈ្មោះ ស្រៀន ចន្ទតារា ហៅអាត មានតួនាទីជាមេបញ្ជាការរង បានវាយដំមកលើរូបគេខណ:កំពុងឈររាំងនៅនឹងតុក្នុងក្លឹបកំសាន្ត ថាច់ដោន កាលពីរំលងអាធ្រាត្រម៉ោងប្រមាណជា២ទាបព្រឹក ថ្ងៃទី៨សីហា ២០១៦កន្លងទៅនេះ ។

ជនរងគ្រោះដដែលបានបង្ហើបប្រាប់ថា៖មុនថ្ងៃកើតហេតុចំនួន៤ថ្ងៃជនដៃដល់ឈ្មោះ ស្រៀន ចន្ទ័តារា ហៅអាត ធ្លាប់បានហៅរូបខ្លួនអោយចូលរួមផឹកសីុរួមតុនិងជល់កែវទៀតផងក្រោយពីបានជល់កែវហើយឈ្មោះស្រៀនចន្ទតារាបានអោយខ្លួនទៅហៅស្រីៗដែលកំពុងតែឈររាំនៅតុក្បែរខាងអោយមករាំលេងជាមួយប៉ុន្តែឈ្មោះ ហេង សីហា មិនបានហៅអោយទេព្រោះរូបគេមិនស្គាល់ស្រីៗទាំងនោះ ។ តមកលោកមេបញ្ជាការរងកងរាជអាវុធហត្ថនោះហាក់ខឹងសម្បានិងរូបគេហើយបានដេញចេញពីតុផឹកសីុ  ។

ជនរងគ្រោះបានបន្តទៀតថានៅយប់កើតហេតុរូបគេក៍ដូចជាមិត្តរួមតុបានកំពុងតែឈររាំក្រវីញីញ៉ក់តាមចង្វាក់ភ្លេងសុខៗស្រាប់លោកមេបញ្ជាការរងប៉េអឹមទំនើងរូបនោះចាប់គេទះកំភ្លៀងដោយគ្មានមូលហេតុតែម្តង ។

លុះព្រឹកថ្ងៃទី០៩សីហាជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងដើម្បីប្តឹងឈ្មោះ ស្រៀន ចន្ទតារា ហៅអាត ដែលជាមេបញ្ជាការរងកងរាជអាវុធហត្ថក្រុងនោះនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតទាមទាររកយុត្តិធម៌និងសំណងជម្ងឺរចិត្តចំនួន២មឺុនដូល្លារសហរដ្ឋអាមេរិកប៉ុន្តែការប្តឹងរបស់ជនរងគ្រោះនោះហាក់មិនទាន់មានពន្លឺនូវឡើយទេដោយសារតែជនបង្កជាមន្ត្រីនិងមានឋានជាមេបញ្ជាការរងទៀតផង ។

 

បែបណាក៍ដោយស្ត្រីឈ្មោះចែ ខនប្រធានផ្សារដើមពុទ្រាក្រុងប៉ោយប៉ែតត្រូវជាម្តាយបង្កើតជនរងគ្រោះបានអោយដឹងថា៖ ប្រសិនបើសមត្ថកិច្ចក្រុងប៉ោយប៉ែតរកយុត្តិធម៌អោយកូនប្រុសរបស់គាត់មិនឃើញទេនោះគាត់នឹងមិននៅស្ងៀមទៀតទេ គឺបន្តប្តឹងមន្ត្រីដៃដល់នោះអោយដឹងសដឹងខ្មៅទោះអស់ប៉ុន្មានក៍ដោយចុះ ។

 

ពាក់ពន្ធ័និងការចោទប្រកាន់នេះលោកអនុសេនីយ៍ឯក ស្រៀន ចន្ទតារា ហៅអាត បានអោយដឹងថាមូលហេតុដែលនាំអោយលោកអត់ទ្រាំមិនបាននោះគឺដោយសារជនរងគ្រោះបានស្រវឹងស្រាហើយដើរបុករូបលោកដែលកំពុងតែផឹកសប្បាយ ហើយក៍វាយប្រដៅតែម្តងទៅ ។

2} else {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More