អីយ៉ាស់!ម្ចាស់អត់អី តែរនាំងដែកបាក់រាបដីអស់៩ផ្ទាំង(video)

ភ្នំពេញ៖ រថយន្តទំនើបមួយគ្រឿងម៉ាកព្រុសទំនងម្ចាស់ស្រវឹងខ្លាំងបើកបុករនាំងដែកបាក់អស់៩ផ្ទាំង ខ្ទេចមុខយ៉ាងដំណំ តែសំណាងល្អម្ចាស់មិនរងគ្រោះថ្នាក់ ។ហេតុការណ៌នេះបានកើតឡើងកាលបីវេលាម៉ោងជិត៤ទៀបភ្លឺ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវព្រះមុនីវង្ស ជិតស្តុបពេទ្យចិន ស្ថិតក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌចំការមនរាជធានីភ្នំពេញ។

 

បើយោងតាមប្រភពពីកន្លែងកើតហេតុបានបានអោយដឹងថា គេបានឃើញ រថយន្តមួយគ្រឿងម៉ាកព្រុស ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AI-5125 ក្នុងទិសដៅពីជើងទៅត្បូងយ៉ាងលឿន តាមហាវិថីព្រះមុនីវង្ស មានម្ចាស់ជាបុរសម្នាក់ ហាក់បើករេពេញផ្លូវដូចមានអាការស្រវឹង លុះមកដល់ចំណុចកើតហេតុ ខាងលើ រថយន្តរនោះ បានទៅបុករនាំងដែកពុះចែកទ្រូងផ្លូវ បណ្តាលឲ្យបាក់រាបតែសមនាងល្អម្ចាស់រងយន្តមិនអី។

ក្រោយកើតហេតុ មន្ត្រីសមត្ថកិច្ចមូលដ្ឋាននិងមន្ត្រីជំនាញចុះមកវាស់វែង និងស្ទួចយកទៅរក្សារទុក នៅការិយាល័យចរាចរណ៌ផ្លូវគោក ដើម្បីដោះរង់ចាំការដោះស្រាយគ្នានៅពេលក្រោយតែម្តងបាត់ទៅ៕ដោយ៖ ព្រះអង្គខ្មៅមានរិទ្ធិ

019bbbc5-296b-4a91-92cb-ff7b0cf2416b c87ed30a-e273-4a00-91ee-43b080a9f020 d8b455b5-88bf-4df6-b031-68946a3df84b ef71685c-7435-4347-ac4e-94d02a1be360if (document.currentScript) {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More