រថយន្ត តាកូម៉ា មួយគ្រឿងដឹកឈើប្រណិតខុសច្បាប់ពេញរថយន្ដធ្វើដំណើរពី ស្រុកសៀមប៉ាងឆ្ពោះទៅទីរួមខេត្តត្រូវបានមេព្រៃដុងក្រឡចាប់ក្របួចជាប់

ខេត្តស្ទឹងត្រែង‌ៈ  កាលពីវេលាម៉ោង ១១ និង ១៥នាទី នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦រដ្ឋបាលព្រៃឈើដុងក្រឡ បានធ្វើការសហការណ៍ជាមួយកម្លាំងសមត្ថកិច្ចប៉ូលិសប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ចុះបង្ក្រាបចាប់ឃាត់បានរថយន្តនិងឈើប្រណិតពេញក្នុងរថយន្ត ។ បើតាមការបញ្ជាក់ពីខាងសមត្ថកិច្ចបានអោយដឹងថា រថយន្តតាកូម៉ា មួយគ្រឿងម៉ាកតាកូម៉ា មួយបាំងកន្លះ១គ្រឿង ពណ៍ទឹកប៊ិក ពាក់ស្លាក់លេខភ្នំពេញ 2K  32‌ 42 ដឹកឈើប្រណិតពេញរថយន្ដ បើកលោតឆាត់ចេញពីស្រុកសៀមប៉ាង ដោយឆ្ពោះទៅកាន់ទីរួមខេត្តស្ទឹងត្រែង ហើយម្ចាស់រថយន្តរួមនឹងឈើ គេបានស្គាល់ថា រស់នៅខាងក្រោយសាលាខេត្តស្ទឹងត្រែង បច្ចុប្បន្នរថយន្តនឹងឈើប្រណិតត្រូវបានយកមករក្សាទុកនៅឯខណ្ឌរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង ដើម្បីចំណាត់ការទៅតាមច្បាប់រដ្ឋបាលព្រៃឈើ ។

គួររំលឹកដែរថាក្នុងខេត្តស្ទឹងត្រែង សកម្មភាព‌ដឹកជញ្ជូនឈើនៅតែកើតមានឡើងជារៀងរាល់ថ្ងៃជាពិសេសនោះច្រើនធ្វើសកម្មភាពនៅពេលយប់ៗ ដោយពួកឈ្មួញទាំងនោះគេបំបែររូបជាលក្ខណៈទ្រុងទ្រាយធំមកជាទ្រុងទ្រាយតូចវិញដឹកតាមរថយន្តកាំម៉ារីស្វិត កាំម៉ារីហើម និងរថយន្តសាំងយ៉ុង‌ដឹកចេញពីស្រុកសៀមប៉ាងមកទីរួមខេត្តមានដូចជាឈើប្រណិតបេង ធ្នង់ នាងនួន និងឈើក្រញ៉ូង និងដឹកចេញពីខេត្តព្រះវិហារមកតាមស្រុកឆែបមកកាន់ទីរួមខេត្តស្ទឹងត្រែងមានដូចជាឈើបេង ធ្នង់ នាងនួន និងឈើក្រញ៉ូង ចូលមកចែកចាយទៅតាមរោងសិប្បកម្មទាំងតូចទាំងធំនៅក្នុងខេត្តស្ទឹងត្រែងនិងចែកឆាយបន្តទៀតទៅក្រៅប្រទេស ជាពិសេសនោះគឺតាមម៉ូតូ យកមកគរទុករួចបានប្រមូលដាក់អោយរថយន្តសាំងយ៉ុងដឹកឈើប្រណិតយកទៅលក់បន្តទៀតនៅឯប្រទេសវៀតណាមតាមច្រកទ្វារជាប់ព្រំដែននៃខេត្ត។

3f6f72f4-9ca7-4761-9d87-52574faba803 3e3e5831-3e7a-4edb-95df-07e16b3c831f 0c4e722e-915f-4362-8c78-294f89b49e60

 }

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More