កក្រើកទៀតហើយ! និស្សិតខ្មែរបានលេខ១ ទូទាំងពិភពលោក លើមុខវិជ្ជាគ្រប់គ្រងហិរញ្ញវត្ថុ!

សូមអបអរសាទរ កញ្ញា សុង ពេជ្រប៉ូលី ម្ចាស់ជ័យលាភី ចំណាត់ថ្នាក់លេខ១ ទូទាំងពិភពលោក នៅក្នុងចំណោមបេក្ខជនប្រឡងចូលរួម ១៨៣ប្រទេសលើមុខវិជ្ជាគ្រប់គ្រងហិរញ្ញវត្ថុ ពីសមាគមន៍គណនេយ្យករជំនាញរបស់ចក្រភពអង់គ្លេស (ACCA)។

កញ្ញា សុង ពេជ្រប៉ូលី ជានិស្សិតឆ្នាំទី៣ ជំនាញគណនេយ្យ នៃវិទ្យាស្ថានខេមអេដប៊ីហ្សនេសស្គូល ទទួលបានពិន្ទុលើសគេក្នុងចំណោមបេក្ខជនរាប់ពាន់នាក់ទូទាំងពិភពលោកគឺ ៩៧ពិន្ទុ ជាវិញ្ញាសារសរសេរ លើមុខវិជ្ជាគ្រប់គ្រងហិរញ្ញវត្ថុ។

និស្សិតជ័យលាភីលេខ១រូបនេះ បានអះអាងថា ប្រទេសកម្ពុជានឹងត្រូវបានពិភពលោកស្គាល់កាន់តែច្រើន ដោយសារ កញ្ញាជានិស្សិតកម្ពុជាដំបូងគេដែលទទួលបានជ័យលាភីលេខ១ ផ្នែកគណនេយ្យ។ កញ្ញាសង្ឃឹមថា នឹងក្លាយជាធនធានមនុស្សដ៏សំខាន់ក្នុងការជួយអភិវឌ្ឍប្រទេសកម្ពុជា។ ប្រភព៖ មរតកកម្ពុជា

 

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More