បង្ហាញមុខក្រុមខ្មាន់កាំភ្លើងបាញ់ប្រហារប្លន់យកម៉ូតូនៅស្នងការរាជធានីភ្នំពេញ(video)

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៣ខែសីហាឆ្នាំ២០១២៦នេះ នៅស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ ក្រោយពីបានបង្ក្រាបក្រុមចោរ

ប្លន់ប្រដាប់អាវុធប្រើកាំភ្លើងបាញ់ប្លន់យកម៉ូតូ បានចំនួន០៤នាក់រួចមក លោកចោរដែលពូកែខាង ប្លន់អស់ទាំងនោះត្រូវបានសមត្ថកិច្ចធ្វើការបង្ហាញមុខដល់សាធារណ:ជន ក្រោយពីបានតាមប្រមាញ់ចាប់ខ្លួនជាបន្តរបន្ទាប់កាលពីយប់ថ្ងៃទី១១ សីហាឆ្នាំ២០១៦មុននេះ ក្រោយពេលដែលពួកគេបានធ្វើសកម្មភាពប្លន់ចំនួន៣ករណីផ្សេងគ្នា ដែលទី១កាលពីវេលាម៉ោង១និង៣០នាទីថ្ងៃទី០៥សីហាឆ្នាំ២០១៦ស្ថិតនៅចំណុចស្ថានីយ៌ប្រេងសាំងតេលា ក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ទី២នៅចំណុចផ្ទះលេខ១៤ផ្លូវលេខ២៤៣ សង្កាត់បឹងព្រលិតខណ្ឌ៧មករា និងទី៣នៅវេលាម៉ោង១និង៣០នាទីរំលងអាធ្រាត នៅចំណុចផ្ទះលេខ២០២និង២០៤ ផ្លូវព្រះសីហនុភូមិ៤សង្កាត់បឹងកេងកង២ខណ្ឌចំការមន។ក្រោយបង្ក្រាបសមត្ថកិច្ចបាន ដកហូតបានអាវុធខ្លីមួយដើមម៉ាក៥៤និងម៉ូតូ២គ្រឿង។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ខាងលើ កំពុងត្រូវបានសមត្ថកិច្ចរៀបចំសំណុំឯកសារបញ្ជូនទៅតុលាការចាត់ការទៅតាមនីតិវិធី។

8e89d26c-1125-4352-9379-ad3d4987f996 f79bf73b-f1bb-48a6-b421-9d4bd8b12360 6 7 8Untitledfba53d6b-ad87-4fc3-83e8-665451ea6808 (2) 1 of 4,991

ចំនួនអ្នកទស្សនា
  • 0
  • 2,571
  • 1,449
  • 8,894,209

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More