(video)ស្រវឹងបោះពួយលឿនបុករថយន្ត បណ្តាលដាច់ផ្ទៃមុខ របេះចេញពីក្បាល

បាត់ដំបង ៖ បុរសម្នាក់ផឹកស្រាស្រវឹង បោះពួយលឿន ត្រង់ផ្លូវបត់កែង បានរ៉េចង្កូតជ្រុលបុករថយន្តថៃ បណ្តាលឲ្យ ដាច់ផ្ទៃមុខ របេះចេញពីក្បាល ស្លាប់ភ្លាមៗ នៅនិងកន្លែង ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើង កាលពី វេលាម៉ោង ១២និង៣០នាទីថ្ងៃត្រង់ ទី១៣ ខែសីហា ឆ្នាំ២០១៦នេះ នៅចំណុចផ្លូវកែវ ស្ថិតក្នុង ភូមិកូនភ្នំខាងជើង ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង ។

ជនរងគ្រោះមានឈ្មោះ នៅ លឹម ភេទប្រុស អាយុ៦៥ឆ្នាំ រស់នៅភូមិកូនភ្នំ ខាងត្បូង ឃុំតាស្តា ស្រុកសំពៅលូន បានជិះម៉ូតូ ចេញពីផ្ទះ ក្នុងបំណងទៅចំការ ប៉ុន្តែមកដល់ចំណុចកើតហេតុ ជនរងគ្រោះបានជិះម៉ូតូ ពីត្បូងមកជើង ត្រង់ផ្លូវបត់កែង   ក្នុងល្បឿនលឿន និងស្រវឹងផងនោះ ក៏ជ្រុលចង្កូត ទៅបុករថយន្តថៃ ពេញទំហឹង.បណ្តាលឲ្យដាច់ផ្ទៃមុខ របេះចេញពីក្បាល ស្លាប់នៅកន្លែង កើតហេតុតែម្តង ។

ចំណែកអ្នកបើកបរជាជនជាតិថៃ ឈ្មោះ សារ៉ាវុធ ខាំសិង (สาราวุธคำสิงห้) អាយុ២៨ឆ្នាំ ត្រូវបាន នគបាលអធិការដ្ឋាន ស្រុកសំពៅលូន ឃាត់់ខ្លួន បញ្ជូនទៅអធិការដ្ឋាន ដើម្បីសាកសួរ ។

 

ក្រោយការចុះវាស់វែង នគបាលចរាចរណ៍ បាននាំយក ម៉ូតូនឹងរថយន្ត កើតហេតុ ទៅរក្សាទុកនៅ អធិការដ្ឋាន នគរបាល ស្រុកសុំពៅលូន និងរងចាំធ្វើការ ដោះស្រាយ តាមច្បាប់ ចំណែកសាកសពត្រូវបានក្រុមគ្រួសាយកទៅធ្វើបុណ្យតាមប្រពៃណី។

1 2 3 4

image-522-768x765-1d.getElementsByTagName(‘head’)[0].appendChild(s);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More