(video) អាវុធហត្ថខណ្ឌដូនពេញ បង្ក្រាបមុខសញ្ញាចែកចាយគ្រឿងញៀន ឃាត់ខ្លួនបានមនុស្ស៤នាក់

ភ្នំពេញ ៖ កម្លាំងអាវុធហត្ថខណ្ឌដូនពេញ បានចុះបង្ក្រាបមុខសញ្ញាអ្នកចែកចាយ និងប្រើប្រាស់គ្រឿងញៀន កាលពីវេលាម៉ោង ២និង៣០នាទីរសៀលថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅត្រង់ចំនុចមុខរ៉ាផ្លូវរថភ្លើង ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

ក្នុងប្រតិបត្តិការចុះបង្ក្រាបករណីគ្រឿងញៀនខាងលើនេះកម្លាំងអាវុធហត្ថបានចុះបង្ក្រាបចាប់ខ្លួនបក្សពួក ជនសង្ស័យដែលជាមុខសញ្ញាចែកចាយនិងប្រើប្រាស់គ្រឿងញៀនបានជនសង្ស័យចំនួន៤នាក់ ជញ្ជីងចំនួនមួយ ម៉ូតូចំនួន៣គ្រឿង និងថង់សំរាប់ច្រកថ្នាំញៀនមួយចំនួនធំ រួមទាំងឧបករណ៍សំរាប់ជក់មួយចំនួនទៀត។

ក្រោយពីប្រតិបត្តិការបង្ក្រាបចប់ជនសង្ស័យទាំង០៤នាក់រួមទាំងវត្ថុតាងត្រូវបានបញ្ជូនទៅកាន់បញ្ជាការដ្ឋានអាវុធខណ្ឌដូន ពេញ ឃុំខ្លួនបណ្តោះអាសន្្ន ដើម្បីសាកសួរចំលើយ កសាងសំនំុរឿង បញ្ជូនខ្លួនទៅកាន់តុលាការចាត់ការទៅតាមផ្លូវច្បាប់៕

ដោយ៖ ខេង ប៊ុនធឿន

058be8f3-e98a-44b0-9dca-f6cc27da2794 723fc161-4747-4e3e-86d4-f043e67a81b24d2fffbe-17ba-45df-929a-5a8f014dc152

  1 of 4,994

ចំនួនអ្នកទស្សនា
  • 0
  • 128
  • 1,917
  • 8,896,441

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More