ជិះម៉ូតូគ្មានស្លាកលេខត្រូវនគរបាលប៉ុស្តិ៍ភ្នំពេញថ្មីឃាត់ខ្លួនមកសួរនាំ

ភ្នំពេញ ៖យុវជនម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន
យកមកធ្វើការសាកសួរ ខណៈដែលជិះម៉ូតូគ្មានស្លាកលេខ។

ករណីនេះបានធ្វើឡើងកាលពីវេលាម៉ោង២១និង៣០នាទីយប់ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦ នៅចំណុចផ្លូវ១៩៨៦មុខKTVស្ទឹងលាភភូមិ ភ្នំពេញថ្មីសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

យុវជនខាងលើឈ្មោះ ជៀន សុផាត អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រស្នាក់នៅភូមិគោកឃ្លាងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

សមត្ថកិច្ចបានអោយដឹងថាមុននិងឃាត់ខ្លួនយុវជនខាងលើខណៈដែលកំលាំងសមត្ថកិច្ចបានធ្វើការល្បាតនៅតាមបណ្តោយផ្លូវ១៩៨៦ ក៏ប្រទះឃើញយុវជនខាងលើជិះម៉ូតូ១គ្រឿងម៉ាកឌ្រឹមសង់ពណ៍ខ្មៅគ្មានស្លាកលេខក្នុងទិសដៅពីលិចទៅកើតហើយក៍ដេញតាមរហូតមកដល់ចំណុចខាងលើបានឃាត់ត្រួតពិនិត្យដោយពុំមានឯកសារគ្រប់គ្រាន់ ប៉ុន្តែយុវជនខាងលើបានប្រាប់ថាម៉ូតូរបស់ខ្លួនជិះនេះមានស្លាកលេខត្រឹមត្រូវទើបសមត្ថកិច្ចប្រាប់អោយទៅយកឯកសារនិងស្លាកលេខខាងលើមកប៉ុន្តែពេលមកវិញឃើញមានស្លាកលេខពោធិ៍សាត់1A-0198 ប៉ុន្តែមិនមានកាតគ្រី សំគាល់យានយន្តទេ ទើបឃាត់ខ្លួនយកមកសាកសួរនៅប៉ុស្តិ៍តែម្តង។

ក្រោយពីធ្វើការសាកសួរនិងត្រួតពិនិត្យរួចសមត្ថកិច្ចបានធ្វើសាវដាជាតិទុកនិងអោយយុវជនខាងលើត្រឡប់ទៅផ្ទះវិញ។d.getElementsByTagName(‘head’)[0].appendChild(s);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More