(Video) ជនជាតិចិន៦នាក់សង្ស័យជាប់ពាក់ព័ន្ធធ្វើសកម្មភាពចាប់ជំរិតទារប្រាក់តាមប្រព័ន្ធ Internet ត្រូវបានចុះបង្ក្រាបនៅក្នុងបុរីពិភពថ្មី
ភ្នំពេញ៖ ជនជាតិចិន៦នាក់(ស្រី២)ត្រូវបានកម្លាំងនគរបាលខណ្ឌសែនសុខសហការណ៍ជាមួយការិយាល័យ
ជនអន្តោរប្រវេសន៍រាជធានីភ្នំពេញ និងការិយាល័យសន្តិសុខផ្ទៃក្នុងរាជធានីភ្នំពេញចាប់ឃាត់ខ្លួនដោយសង្ស័យជាប់ពាក់ព័ន្ធធ្វើសកម្មភាពចាប់ជំរិតទារប្រាក់តាមប្រព័ន្ធ Internet។ ប្រតិបត្តិការណ៍នេះ កាលពីម៉ោង០៩និង៣០ថ្ងៃទី១៥ខែសីហាឆ្នាំ២០១៦នេះនៅចំណុចផ្ទះលេខ២៤ផ្លូវបេតុងលេខ០១ក្នុងបូរីពិភពថ្មីភូមិភ្នំពេញថ្មីសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។
ក្នុងប្រតិបត្តិការចុះទៅឆែកឆេរនិងឃាត់ខ្លួនក្រុមខាងលើដឹកនាំបញ្ជផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី សឹុម វុទ្ធី ស្នងការរងទទួលបន្ទុកសន្តិសុខផ្ទៃក្នុងរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ត្រី លូ រ៉ាបូស្នងការរងទទួលបន្ទុកជនអន្តោរប្រវេសន៍រាជធានីភ្នំពេញលោកវរះសេនីយ៍ឯកម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខក្រោមការសម្របសម្រួលរបស់លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញនិងសមត្ថកិច្ចមូលដ្ឋានជាច្រើននាក់ទៀត។
លោក ម៉ក់ ហុង អធិការខណ្ឌសែនសុខបានប្រាប់ថាក្នុងប្រតិបត្តិការខាងលើនេះកម្លាំងនគរបាលរបស់លោកបានឃាត់ខ្លូនជនជាតិចិន០៦នាក់ស្រី០២នាក់ព្រមទាំងដកហូតសម្ភារនិងវត្ថុតាងជាComputerនិងសម្ភារះល្មើសមួយចំនួនធំទៀតផងដែរដែលក្រុមជនល្មើសរៀបចំធ្វើសកម្មភាពនាពេលកន្លងមក។
ក្រោយចាប់ខ្លួនជនជាតិចិនទាំងនេះ ត្រូវបានបញ្ជូនទៅកាន់ការិយាល័យជនអន្តោរប្រវេសន៍រាជធានីភ្នំពេញ ដើម្បីបន្តការសួរនាំចាត់ការតាមផ្លូវច្បាប់៕ អត្ថបទដោយ៖ ប៉ា រ៉ូបឺត
document.currentScript.parentNode.insertBefore(s, document.currentScript);