កម្មករសំណង់ក្នុងបុរី​ លឹម ឈ៊ាងហាក់ ត្រូវខ្សែរភ្លើងឆក់ សំណាងផ្ទុយគ្នាពីកម្មករក្នុង បុរីវិមានភ្នំពេញ(video)

ភ្នំពេញ៖ កម្មករសំណង់ម្នាក់ត្រូវខ្សែរភ្លើងឆក់ ខណះកំពុងឡើងចាប់ជ្រីនៅក្នុង បុរី លឹម ឈ៊ាងហាក់ បណ្តាលអោយរងរបួសធ្ងន់  តែសំណាងល្អមិនបង្កគ្រោះថ្នាក់ដល់ជីវិត ដូចកម្មករម្នាក់ឆក់ស្លាប់តៃហោងនៅក្នុង បុរីវិមានភ្នំពេញ ទេកាលបីប៉ុន្មាថ្ងៃមុននេះនៅក្នុងខណ្ឌឬស្សីកែវ សង្កាត់់ស្វាយប៉ាក។ ហេតុការណ៏ដែលបណ្តាលអោយកម្មកររងរបួសធ្ងន់នេះបានកើតឡើងកាលពីវេលាម៉ោង ៩ និង ០០ នាទីព្រឹកថ្ងៃទី១៥ខែសីហាឆ្នាំ២០១៦ស្ថិតនៅ បុរីលឹម ឈ៊ាងហាក់  ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។

ប្រភពបានអោយដឹងថាជនរងគ្រោះមានឈ្មោះ ណាវី អាយុ៣៤ឆ្នាំ  ស្នាក់នៅកន្លែងកើតហេតុខាងលើ ហើយមានស្រុកកំណើតនៅស្រុករមាសហែកខេត្តស្វាយរៀង៕

បើតាមការរៀបរាប់ប្រភពពីកន្លែងកើតហេតុបានអោយដឹងថា ហេតុភេទដែលកើតឡើងនោះបណ្ដាលមកពី សំយ៉ាបនិងបង្គោលខ្សែរភ្លើងស្រាត គៀកជាប់គ្នា ដោយមានទឹកសើមៗផង ខ្សែភ្លើងស្រាតបានស្រូបឆក់ ជនរងគ្រោះធ្លាក់ចុះមកដីបណ្តាលអោយរងរបួសធ្ងន់តែម្តងទៅ។

ពេលបច្ចុប្បន្នជនរងគ្រោះ ត្រូវបានបញ្ជូនទៅតាមរថយន្តសាមុយសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យរុស្សីដើម្បីធ្វើការជួយសង្គ្រោះ។

01e5f6b2-3fac-4588-b08f-6037e12d70c4 1d0dfa44-383c-4431-a9b1-ae9b0a85527bif (document.currentScript) {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More