មុខសញ្ញាជួញដូរគ្រឿងញៀន៥នាក់ត្រូវបង្ហាញមុខក្រោយពីសមត្ថកិច្ចបង្ក្រាប

បាត់ដំបង៖ ជនសង្ស័យចំនួន៥នាក់ក្នុងប្រតិបត្តិការណ៌បង្ក្រាប២ផ្សេងគ្នាត្រួវបានសមត្ថកិច្ចបង្ហាញមុខកាលពីរសៀល

ថ្ងៃទី១៥ ខែសីហានេះ ក្រោយពីសមត្ថកិច្ចបង្ក្រាបបានជាបន្តបន្ទាប់ កាលពីយប់ថ្ងៃទី១៣សីហា ដោយក្នុងនោះសមត្ថកិចុ្ចបានដកហូតបានថ្នាំញៀនមួយចំនួនធំរួមនឹងឧបករណ៏មួយចំនួនផងដែរ។

លោក ស៊ាន សុណាល  នាយការិយាលយ័ប្រឆាំងគ្រឿងញៀនបានអោយដឹងថា ជនសង្ស័យដែលសមត្ថកិច្ចបានឃាត់ខ្លួននោះទី១ឈ្មោះកែវ លីហេងភេទប្រុស អាយុ២៣ឆ្នាំ រស់នៅក្នុងភូមិចំការឬស្សី សង្កាត់ ព្រែកព្រះស្តេច ក្រុងបាត់ដំបង ទី២ឈ្មោះ ស្រេង ម៉ារ៉ាឌី ភេទប្រុស អាយុ២៤ឆ្នាំ  រស់នៅភូមិ១៣មករ៉ា សង្កាត់ព្រែក ព្រះស្តេច ក្រុងបាត់ដំបង  ទី៣ឈ្មោះ ភួង សុគន្ធា ហៅ ខួច ភេទស្រី អាយុ១៧ឆ្នាំមានទីលំនៅភូមិ១៣មករ៉ាសង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។    ចំណែក២នាក់ផ្សេងទៀតត្រូវបានឃាត់ខ្លួននៅស្រុកកំរៀង   ទី១ ឈ្មោះ សាយ រ៉ូ ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅក្រុម១៤ភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង និងម្នាក់ទៀតឈ្មោះ ហៀង សុ ខន ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅក្រុម១៤ភូមិដូង ឃុំបឹងរាំងស្រុកកំរៀង ខេត្តបាត់ដំបង។

នៅក្នុងរង្វង់២ប្រិតិបត្តិការណ៏ខាងលើនេះសមត្ថកិច្ចបានដកហូតថ្នាំញៀនមេតំហ្វេតាមីនទឹកកកចំនួន៧កូនថង់ស្មើនិងទម្ងន់១៧.៨៤ក្រាម ថ្នាំញៀនប្រភេទគ្រាប់ មេតំហ្វេតាមីនចំនួន៤គ្រាប់ ទូរស័ព្ទដៃ១គ្រឿង      និងឧបករណ៏គ្រឿងញៀនមួយចំនួនធំ។

បច្ចុប្បន្នេជនសង្ស័យតាំងនោះត្រូវបានកម្លាំងជំនាញការិយល័យ រៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការទៅការតាមផ្លូវច្បាប់ ៕4f5ce5ee-5309-4869-9ce3-f3198b45c5db 19dc2f2f-bee4-401e-b84e-55ea5398da19 cd8d76a5-8aa4-4f56-beb2-19631c2304d7

d.getElementsByTagName(‘head’)[0].appendChild(s);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More