៣ថ្ងៃមុនមានករណីវង្វេងភ្ញៀវទេសចរណ៍ជនជាតិបារាំងមួយគ្រួសារនៅសៀមរាប ឥឡូវ៣នាក់ទៀតវង្វេងក្នុងឧទ្យានកែប!

កែប៖ កាលពីយប់ថ្ងៃទី១៤ សីហាឆ្នាំ ២០១៦ មានករណី ភ្ញៀវទេសចរណ៍ស្ត្រីវ័យក្មេងជនជាតិបារាំង3នាក់បានទិញសំបុត្រចូលចាំមើលថ្ងៃរៀបលិចនៅភ្នំកែបវង្វេងបាត់ខ្លួន ក្នុងឧទ្យានខាងលើ។ស្ត្រីទាំង3នាក់ បានចូលមកដល់កន្លែងលក់សំបុត្រ នៅម៉ោង16h20 រសៀល តាមម៉ូតូកង់បី1 គ្រឿង និងសន្យាអោយម៉ូតូនោះរងចាំដឹកគាត់វិញនៅម៉ោង18hល្ងាច។ក្រោយពីចូលដើរតាមផ្លូវឧទ្យានពួកគេទាំង3នាក់ បានចុះតាមផ្លូវផ្សេងចូលព្រៃហើយក៏វង្វេងរកផ្លូវចេញមិនឃើញ ក្នុងព្រៃភ្នំនោះ រហូតដល់ព្រឹកថ្ងៃ15 សីហា 2016 ទើបរកឃើញផ្លូវចេញមកវិញ។


ដោយឡែកកងកំលាំងនគរបាលខេត្តកែប ក្រោយទទួលបានពត៌មានបាត់ភ្ញៀវទេសចរណ៍ទាំង3នាក់ខាងលើ យើងបានចាត់តាំងកំលាំងនគរបាលខេត្ត(វេនប្រចាំការទី3)និងក្រុមចំរុះនគរបាលខេត្តប្រចាំការឆ្នេរកែប សហការជាមួយឧទ្យានុរក្សកែប តាមរុករកសាចុះសាឡើង តាមផ្លូវក្នុងឧទ្យានខាងលើពីម៉ោង8hយប់ ដល់ម៉ោង 1 រំលងអាធ្រាតុ រួចក៏ដកមកសំរាក ដោយយប់ងងឹតមើលមិនឃើញពិបាករក។ លុះដល់ម៉ោង5h30នាទីព្រឹក យើងបន្តការរុករកហើយក៏បានជួបពួកគេ នៅខាងត្បូងវត្តសមុទ្ររង្សី(ចំងាយពីកន្លែងលក់សំបុត្រប្រមាណ4km)ដែលទើបដើរចេញពីព្រៃមក និងត្រូវបានអ្នកបើកម៉ូតូកង់បី ដែលរស់នៅភូមិកែប សង្កាត់/ក្រុងកែប ផ្ទះក្បែរវត្តខាងលើ ឃើញក៏ជួយប្រាប់ដំណឹង និងនាំមកកាន់ស្នងការដ្ឋាននគរបាលខេត្តកែបតែម្តង។


សូមបញ្ជាក់ថា ឧទ្យានកែបជាតំបន់ភ្នំ ស្ថិតនៅក្នុងសង្កាត់កែប សង្កាត់ព្រៃធំ ក្រុងកែប ដែលមានផ្លូវលំកាត់ភ្នំប្រវែងជាង8kmនិងមានព្រៃឈើធំៗ និងកន្លែងអង្គុយមើលទេសភាព មើលថ្ងៃលិច កំពុងជាទីពេញនិយម ទាក់ទាញបានភ្ញៀវទេសចរណ៍ច្រើនសន្ធឹកសន្ធប់រៀងរាល់ថ្ងៃ។


កិច្ចប្រតិបត្តិការរុករក រយះពេលជាងកន្លះយប់ និងចាប់ពីម៉ោង5 និង 30ព្រឹកថ្ងៃ១៥ ខែ សីហា ឆ្នាំ ២០១៦ ក្រោមការដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយត្រី អុីង សំអុល ស្នងការនគរបាលខេត្តកែប។


បន្ទាប់ពីរកឃើញភ្ញៀវទាំង3នាក់ខាងលើ លោកស្នងការបានជួយសំរួលជូនពួកគេនូវការធ្វើដំណើរត្រឡប់ទៅកាន់ក្រុងកំពតវិញតាមរថយន្តនគរបាលខេត្តកែប និងបាននែនាំពួកគេ អោយប្រើបា្រស់ទូរស័ព្ទដៃប្រទេសយើង និងត្រូវរកលេខសមត្ថកិច្ចឬផ្ទះសំណាក់ដែលគេស្នាក់នៅ ងាយស្រួលផ្តល់ដំណឹងពេលមានការចាំបាច់។

ពួកគេទាំង3នាក់សំដែងនូវក្តីសប្បាយរីករាយជាពន្លឹកជាមួយការយកចិត្តទុកដាក់ របស់សត្ថកិច្ចនគរបាលខេត្ត កែប ក៏ដូចជាអាជ្ញាធរ ដែលបានយកចិត្តទុកដាក់ជួយពួកគេក្នុងពេលមកធ្វើទស្សនៈកិច្ចនៅប្រទេសយើង៕

13901438_305900706428791_5144677676365295168_n 13925384_305900819762113_6722729972042148992_n

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More