កាប់សម្លាប់រួចបង្វែរ​ ជារឿងគ្រោះថ្នាក់ចរចរណ៍​ចុងក្រោយនៅតែ​ គុក

មណ្ឌលគីរី៖ ជនសង្ស័យពីរនាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពកាប់សំលាប់ជនរងគ្រោះម្នាក់ស្លាប់កាលពី

ថ្ងៃទី១៣ខែសីហានេះ ហើយប្រតិបត្តិការណ៏ចាប់ខ្លួនជនដៃដល់នេះ គឺក្នុងរយៈពេលប្រមាណជា៤៨ម៉ោង ក្រោយពួកគេបានធ្វើសកម្មភាពដ៏ព្រៃផ្សៃទៅលើជនរងគ្រោះ។

បើតាមសំដីសមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃដែលមានមនុស្សស្លាប់នៅតាមផ្លូវ និងឃើញមានម៉ូតូដួលក្បែរនោះផង ក្រុមគ្រួសារជនរងគ្រោះបានរាយការណ៏ទៅ នគរបាលថា គ្រាន់តែជាករណីគ្រោះថ្នាក់ចរាចរណ៏ ដួលម៉ូតូខ្លួនឯង។ ប៉ុន្តែដោយមានការសង្ស័យ សមត្ថកិច្ចជំនាញនៃស្នងការដ្ឋានខេត្ត បានសហការជាមួយនគរបាលស្រុកពេជ្រាដា បានចុះទៅត្រួតពិនិត្យធ្វើកោសល្យវិច្ឆ័យឃើញថា ជនរងគ្រោះមានស្នាកស្នាមបណ្តាលមក ពីអំពើឃាតកម្មដូច្នេះហើយមន្ត្រីជំនាញក៏បានព្យាយាមស្រាវជ្រាវ រហូតដល់កំណត់មុខសញ្ញាជនដៃដល់បាន។

តែបើតាម ប្រភពបន្តបានអោយដឹងថាជនសង្ស័យព្យាយាមរត់គេចដែរពីការតាមប្រម៉ាញ់របស់សមត្ថកិច្ច តែដោយមានការយកចិត្តទុកដាក់និង មានជំនាញគ្រប់គ្រាន់ នគរបាលក៏សម្រេចប្រតិបត្តិការ ដោយចាប់ឃាត់ខ្លួនបានជនដៃដល់សម្លាប់មនុស្សបានចំនួនពីរនាក់ នៅវេលា ម៉ោង០៩ និង៣០ នាទីព្រឹកថ្ងៃទី១៥ ខែសីហាឆ្នាំ២០១៦នេះ នៅក្នុងភូមិពូចា ឃុំប៊ូស្រា ស្រុកពេជ្រាដា។ ជនសង្ស័យឈ្មោះ ទី១ឈ្មោះ ក្លុក ផៅ ភេទប្រុស អាយុ ២២ ឆ្នាំ ជនជាតិព្នង ទី២ឈ្មោះ តេន វិញ ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិព្នង មានមុខរបរជាកសិករដូចគ្នា រស់នៅភូមិឃុំកើតហេតុខាងលើ។

ក្រោយពីជនដៃដល់ទាំងពីរបានសារភាពថាខ្លួនពិតជា បានកាប់សម្លាប់ជនរងគ្រោះ ឈ្មោះ កិច សាវី ពិតមែនកាលពីថ្ងៃមុន ក៏ព្រោះតែមានកាគុំគួនរឿងផ្ទាល់ខ្លួន ។
សរុបមកជនដៃដល់ទាំងពីរាក់ត្រូវបានកំលាំង សម្ថកិច្ចកសាងសំនុំរឿងដើម្បីបញ្ជូនបន្តមកកាន់តុលាការខេត្តដើម្បីដោះស្រាយតាមនិតិវិធីច្បាប់។ ចិន្ដា

 image

1 of 4,999

ចំនួនអ្នកទស្សនា
  • 0
  • 1,969
  • 2,157
  • 8,902,162

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More