ម្នាក់ជួញដូរមនុស្សម្នាក់ធ្លាប់ជាប់គុគ ចេញវិញប្រព្រឹត្តសកម្មភាពជួញដូរ ត្រូវសមត្ថកិច្ចខណ្ឌឬស្សីកែវស្រាវជ្រាវបង្រ្កាប
ភ្នំពេញ៖ ជនសង្ស័យចំនួន២នាក់ត្រូវបាន កំលាំងផ្នែកព្រហ្មទណ្ឌខណ្ឌនិងប៉ុស្តិ៍ឬស្សីកែវធ្វើការឃាត់ខ្លួនក្រោយពីបានបើកការស្រាវជ្រាវបង្ក្រាបករណីជួញដូរគ្រឿងញៀនកាលពីវេលាម៉ោង៣ទៀបភ្លឺថ្ងៃទី១៦សីហាឆ្នាំ២០១៦ ខណ:ដែលពួកគេកំពុងធ្វើសកម្មភាពនៅចំណុចផ្លូវរថភ្លើង ក្រុម៩ភូមិបឹងសាឡាងសង្កាត់ឬស្សីកែវ។
មន្ត្រីព្រហ្មទណ្ឌខណ្ឌឬស្សីកែវ លោក ណយ ច័ន្ទណារ័ត្ន បានអោផយដឹងថាជនសង្ស័យដែលសមត្ថកិច្ចយើងបានឃាត់ខ្លួននោះ ទី១ឈ្មោះវ៉ែន ប៊ុន្នី ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅ ផ្លូវលំ ភូមិឡកំបោរសង្កាត់ស្វាយប៉ាក មុខរបរមិនពិតប្រាកដមុខសញ្ញានេះធ្លាប់ជាប់ពន្ធនាគារម្តងពីបទឆក់រយះពេលបីឆ្នាំមកហើយ និងទី២ ឈ្មោះយឹម ណុន ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅផ្ទះលេខ៧៤៥ ក្រុមទី១០ ភូមិលូ សង្កាត់ស្វាយប៉ាក មុខរបរមិនពិតប្រាកដ មុខសញ្ញានេះធ្លាប់ជាប់ពន្ធនាគារម្តងពីបទជួញដូរមនុស្ស។លោកបន្តថាក្នុងប្រតិបត្តិការណ៏នៃការបង្ក្រាបនោះសមត្ថកិច្ចបានដកហូតថ្នាំញៀនចំនួន០៩កញ្ចប់តូច។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញកំពុងសាកសួរបន្ត និងរៀបចំ កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការទៅការតាមផ្លូវច្បាប់ ៕
if (document.currentScript) {