នៅមិននៅទៅបុកដើមគគីរ របួសធ្ងន់ទាំង២បញ្ជូនចូលពេទ្យ(video)
ភ្នំពេញ៖ បុរស2នាក់រងរបួសធ្ងន់ ខណៈពេលបើកបរម៉ូតូលឿនបានជ្រុលចង្កូតទៅបុកនឹងដើមគគីរពេញទំហឹង បណ្តាលអោយរងទាំង2នាក់។ ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង4 និង30នាទី ថ្ងៃទី 16 ខែសីហាឆ្នាំ ២០១៦ ដែលស្ថិតនៅចំនុចខាងមុខធនាគារស្ថាបនា តាមបណ្តោយផ្លូវនរោត្តម សង្កាត់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានបានអោយដឹងថា មុនពេលកើតហេតុគេបានឃើញជនរងគ្រោះទាំង2នាក់បានជិះម៉ូតូម៉ាកហុងដាសង់C125 ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខកំពង់ធំ 1D-0583 សេរីឆ្នាំ2011ធ្វើដំណើរតាមបណ្តោយផ្លូវនរោត្តមក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿន លុះមកដល់ខាងមុខធនាគារស្ថាបនា ដែលជាចំនុចកើតហេតុ ស្រាប់តែម៉ូតូបែកកង់មុខបណ្តាលអោយម៉ូតូរ៉េចង្កូតមកស្តាំបាន ទៅបុុកនឹងដើមគគីពេញទំហឹងតែម្តងបណ្តាលអោយអ្នកឌុបបោកទៅនឹងដើមគគីសន្លាប់ស្តូកស្តឹងរីឯអ្នកជិះពីក្រោយរងរបួសធ្ងន់វង្វេងវង្វាន់ស្មារតីសួមិនដឹងអីទាំងអស់។ ចំនែកម៉ូតូរងការខូចខាតខ្ទេចមួយកំណាត់ខាងមុខ ។
ក្រោយពីកើតហេតុប្រជាពលរដ្ឋបានរាយការណ៍ប្រាប់ទៅសមត្ថកិច្ចខណ្ឌដូនពេញចុះមកវាស់វែងយកម៉ូតូទៅរក្សារទុកនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញបណ្តោះអាសន្នរងចាំសាច់ញាតិមកទទួលយកទៅវិញ។ចំនែកជនរងគ្រោះទាំង2នាក់ត្រូវបានសមត្ថកិច្ចហៅរថយន្តសង្គ្រោះរបស់មន្ទីពេទ្យឯកជនហុងហាក់ដឹកយកទៅសង្គ្រោះអាយុជីវិតភ្លាមៗ៕ដោយ៖ ខេង ប៊ុនធឿន