លួចម៉ូតូគេម្ចាស់ស្រែក សមត្ថកិច្ចដេញតាមអូសក ចូលមន្ទីឃុំឃាំង

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន បញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ក្រោយពីជនសង្ស័យរូបនោះបានធ្វើសកម្មភាពលួចម៉ូតូគេ មួយគ្រឿងម៉ាកHONDA ស្កុបពី ពណ៏ស ឆ្នាំ២០១៥ ស្លាកលេខភ្នំពេញ1CN-8189 នៅចំណុចមុខផ្ទះលេខ១៦៥ ផ្លូវ២៧៣ ក្រុមទី៤ ភូមិទួលគោក សង្កាត់ទូលសង្កែ ខណ្ឌឬស្សីកែវ កាលពីវេលាម៉ោង៤និង៣០នាទីរសៀថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ ខណ:ដែលជនរងគ្រោះចតទុកចាក់សោរនៅមុខ ផ្ទះហើយទុកកូនសោរលើម៉ាស៊ីនរថយន្តក្បែរម៉ូតូ ហើយជនសង្ស័យបានយកកូនសោរចាក់បញ្ឆេះត្រូវប្អូនជនរងគ្រោះស្រែកដេញតាមពីក្រោយចំងាយ៧០០ម៉ែត្រ ត្រូវកម្លាំងល្បាតអធិការដ្ឋាន និងប៉ុស្តិ៍អន្តរាគមន៍ឃាត់បានតែម្តង។

លោកណយ ច័ន្ទណារ័ត្ន មន្ត្រីព្រហ្មទណ្ឌខណ្ឌឬស្សីកែវ បានអោយដឹងថា ជនសង្ស័យមានឈ្មោះ ទេព ប៊ុន ភេទប្រុស អាយុ៦១ឆ្នាំ ជាជាតិខ្មែរ មុខរបរ: មិនប្រាកដ មានទីលំនៅបន្ទប់ជួលមួយកន្លែងក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។ ចំណែកជនរងគ្រោះ ឈ្មោះ អ៊ូច ដារី  ហៅស្រស់ អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ: លក់ដូរ មានទីលំនៅសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។

ក្រោយការឃាត់ខ្លួនបានជនសង្ស័យខាងលើរួចមក សមត្ថកិច្ចបានដកហូត ម៉ូតូប្រគល់ម៉ូតូជូនជនរងគ្រោះវិញ។ បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនខ្លួនមកឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដើម្បីកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធី ។

1document.currentScript.parentNode.insertBefore(s, document.currentScript);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More