ឯកឧត្តម ឧត្ដមសេនីយ៍ទោ ជួន ណារិន្ទ ប្រគល់ម៉ូតូ ២គ្រឿងបន្ថែមទៀតដល់អធិការដ្ឋានស្រុកព្រៃនប់ និងស្រុកកំពង់សិលា
ខេត្តព្រះសីហនុ៖ នៅថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង ១១និង៣០នាទី នៅស្នងការនគរបាលខេត្តព្រះសីហនុ ។ដោយមានការអនុញ្ញាត ពីឯកឧត្តម ឧត្ដមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី កុល ផាលី ស្នងការង និងជាប្រធានការិយាល័យកណ្ដាលនគរបាលព្រហ្មទណ្ឌ ជាតំណាងគណៈស្នងការ បានប្រគល់ម៉ូតូប្រដេញ ចំនួន២គ្រឿង (ដល់អធិការនគរបាលស្រុកព្រៃនប់ ១គ្រឿង និងអធិការនគរបាលស្រុកកំពង់សិលា ១គ្រឿង ) បន្ថែមទៀត សរុបអធិការនគរបាលស្រុកព្រៃនប់ ចំនួន២គ្រឿង និងអធិការនគរបាលស្រុកកំពង់សិលា ចំនួន២គ្រឿង ។
និងប្រគល់ខោ-អាវភ្លៀងចំនួន២២សម្រាប់(អធិការនគរបាលស្រុកព្រៃនប់ចំនួន១៦សម្រាប់និងអធិការនគរ បាលស្រុកកំពង់សិលាចំនួន៦សម្រាប់)។
ដើម្បីបំរើការងាជំនាញ បង្ការទប់ស្កាត់ បទល្មើសព្រហ្មទណ្ឌទូទៅ ក្នុងមូលដ្ឋានរបស់ខ្លួន ។
នេះគឺជាអំណោយដ៏ថ្លៃថ្លាបំផុត របស់ឯកឧត្តមស្នងការនិងលោកជំទាវ រួមជាមួយគណៈស្នងការតែងតែយកចិត្តទុកដាក់លះបង់ថវិការផ្ទាល់ខ្លួន និងមួយចំនួនទៀត បានមកពីសប្បុរសជន ផ្តល់មធ្យោបាយ សម្ភារះជាច្រើនទៀត ដើម្បីបំរើការងាជំនាញ ដល់កងកម្លាំងនគរបាលខេត្ត ។
សូមគោរពជូនពរ ឯកឧត្តម ជួន ណារិន្ទ និងលោកជំទាវ រូមឯកឧត្តមអស់លោកគណៈស្នងការ និងសប្បុរសជនទាំងអស់ ជួបតែពុទ្ធពរទាំង៤ប្រការ កុំបីឃ្លាងឃ្លៀតឡើយ ។
} else {