Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

អ្នកដឹងទេ !ការគេងច្រើនជ្រុល ឆាប់ស្លាប់ជាងការគេងមិនគ្រប់

ការគេងច្រើនជាង ១០ម៉ោងក្នុងមួយថ្ងៃ បង្កើនហានិភ័យនៃការឆាប់ស្លាប់ដោយសារតែជំងឺបេះដូង ដាច់សរសៃឈាមខួរក្បាល និងទឹកនោមផ្អែម រហូតដល់ទៅ ៤០ភាគរយ ចំពោះស្ត្រី។

ក្រុមអ្នកស្រាវជ្រាវនៃសាលកវិទ្យាល័យ Seoul National បានវិភាគអំពីទម្លាប់នៃការគេង និងទិន្នន័យសុខភាពរបស់ក្រុមមនុស្សពេញវ័យជាង ១៣៣,៦០៨នាក់ ដែលមានអាយុចន្លោះពី ៤០ ដល់ ៦៩ឆ្នាំ។ លទ្ធផលបានបង្ហាញថា ចំពោះបុរស ១១ភាគរយ គេងតិចជាង ៦ម៉ោងក្នុងមួយថ្ងៃ និង១,៥ភាគរយ គេងលើសពី ១០ម៉ោង។ សមាមាត្រនេះ មានចំនួន ១៣ភាគរយ សម្រាប់ស្ត្រី និង ១,៧ភាគរយ សម្រាប់បុរស។

ការស្រាវជ្រាវនេះបានបង្ហាញទៀតថា ការគេងកាន់តែច្រើន មានគ្រោះថ្នាក់កាន់តែខ្លាំង ជាពិសេសប្រសិនបើអ្នកទម្លាប់គេងលើសពី ១០ម៉ោងជារៀងរាល់ថ្ងៃ អាចបង្កើនហានិភ័យឆាប់ស្លាប់កើនដល់ ២៨ភាគរយចំពោះបុរស និងស្ត្រី ៤០ភាគរយ។

ការស្លាប់មុនអាយុ របស់មនុស្សទាំងនោះកើតឡើងដោយសារតែជំងឺបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺទឹកនោមផ្អែមប្រភេទទី២។
ទន្ទឹមនឹងនេះផងដែរ ហានិភ័យនៃការស្លាប់មុនអាយុដោយសារមូលហេតុទាំងបីខាងលើ កើនឡើងដល់ ១២ភាគរយ ចំពោះបុរសប្រសិនបើពួកគេគេងតិចជាង ៦ម៉ោង។ សម្រាប់ស្ត្រីដែលគេងតិចជាង៦ម៉ោងវិញ គឺប្រឈមនឹងហានិភ័យធាត់ខ្លាំងនៅក្នុងវ័យកណ្តោល។

ការគេងមិនបានគ្រប់គ្រាន់ត្រូវបានគេរកឃើញថា អាចប៉ះពាល់ដល់អ័រម៉ូន ដែលទាក់ទងទៅនឹងចំណង់អាហារ កាឡូរី និងការប្រើប្រាស់ថាមពល។ ការគេងច្រើនពេក ឬតិចពេក អាចបង្អាក់ដល់ប្រព័ន្ធដំណើរការក្នុងរាងកាយ ដែលនាំឲ្យមានជំងឺ និងគ្រោះមហន្តរាយដូចដែលបង្ហាញពីខាងលើ។

បើតាមអ្នកស្ត្រី Claire Kim ជាអ្នកដឹកនាំការស្រាវជ្រាវបាននិយាយថា ដើម្បីបង្កើនសុខភាពទូទៅ មនុស្សពេញវ័យគួរតែគេងឲ្យបាន ៧ ទៅ៨ម៉ៅង ក្នុងមួយថ្ងៃ៕

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More