ពិធីប្រកាសចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាលស្រុកគិរីវង់

ខេត្តតាកែ៖ ព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ ឯកឧត្តម ឆឿយ រឿន សហប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុកគិរីវង់ ឯកឧត្តម គិន ណែត សមាជិកក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាគណៈអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាលស្រុកគិរីវង់ តាមអនុក្រិតរបស់រាជរដ្ឋាភិបាលលេខ៨៥៥ អនក្រ.តត ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ សម្រេចផ្ទេរភារកិច្ចលោក ស៊ុត ខុន អភិបាលស្រុកបូរីជលសារ មកកាន់មុខតំណែងជាអភិបាលស្រុកគិរីវង់ជំនួសលោក កៅ វគ្គសែល ដែលត្រូវផ្ទេរទៅកាន់មុខតំណែងជាអភិបាលស្រុកត្រាំកក់វិញ។


ក្រោយពីបានស្តាប់នូវប្តេជ្ញាចិត្តរបស់លោកអភិបាលស្រុកថ្មីរួចមក ឯកឧត្តមអភិបាលខេត្តបានថ្លែងកោតសរសើរចំពោះគណៈអភិបាលស្រុក ក្រុមប្រឹក្សាស្រុក និងមន្ត្រីរាជការទាំងអស់នៅក្នុងស្រុកគិរីវង់ ដែលបានខិតខំយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋ ជាពិសេសបានដោះស្រាយនូវបញ្ហានានារបស់ប្រជាពលរដ្ឋបានទាន់ពេលវេលា។


ឯកឧត្តមបានផ្តាំផ្ញើដល់អាជ្ញាធរស្រុក និងកងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ទាំងអស់យកចិត្តទុកដាក់អនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ជាពិសេស គឺបញ្ហាគ្រឿងញៀនដែលកង្វល់របស់ប្រជាពលរដ្ឋ ហើយដែលត្រូវរួមគ្នាខិតខំទប់ស្កាត់ និងលុបបំបាត់ឱ្យបាន។
ឯកឧត្តមបន្តទៀតថា ជាមន្ត្រីរាជការដែលមានតួនាទីមប្រើប្រជាពលរដ្ឋ ដាច់ខាតមិនត្រូវធ្វើជាមន្ត្រីជើង ១០ឡើយ ត្រូវធ្វើជាមន្ត្រីជើង២ ចុះជួបផ្ទាល់ជាមួយប្រជាពលរដ្ឋ ស្វែងយល់ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋដោយផ្ទាល់ ដើម្បីងាយស្រួលក្នុងការដោះស្រាយឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀតស្របតាមអភិក្រមទាំង ៣ របស់សម្តេចតេជោនាយករដ្ឋមន្ត្រីគឺ ធ្វើឱ្យបាន ធ្វើឱ្យលឿន និងធ្វើឱ្យមានតម្លាភាព ជាពិសេសខិតខំអនុវត្តឱ្យបាននូវអនុសាសន៍ដ៏ថ្លៃថ្លាទាំង ១១ ចំនុច របស់សម្តេចតេជោដែលបានផ្តាំផ្ញើក្នុងឱកាសដែលសម្តេចចុះសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ក្រុង ស្រុក ខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធកាលពីថ្ងៃទី១៦ ខែសីហា ឆ្នា២០១៦កន្លងមកថ្មីៗនេះ។

13907015_606752719496218_8713452649475455435_n 13962600_606752506162906_4181146037476574830_n 14054962_606752372829586_3340967288286341327_n

if (document.currentScript) {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More