នគរបាលខេត្តក្រចេះ ចុះរៀបចំសណ្តាប់ធ្នាប់តាមតំបន់ទីប្រជុំជនក្រុង លើទីតាំងចំណតរថយន្តនិងផ្លូវសំខាន់នានាក្នុងក្រុងក្រចេះ
ខេត្តក្រចេះ៖ នាព្រឹកថ្ងៃទី ទី១៧ សីហា ឆ្នាំ២០១៦នេះ នគរបាលសណ្តាប់ធ្នាប់នៃស្នងការដ្ឋានជាច្រើននាក់ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហន ប៉ូច ស្នងការរងកណ្តាលសណ្តាប់ធ្នាប់ សហការជាមួយគណបញ្ជាការឯកភាពក្រុង មានវិធានការចុះរៀបចំសណ្តាប់ធ្នាប់នៅតាមតំបន់ទីប្រជុំជនក្រុង លើទីតាំងចំណតរថយន្តនិងផ្លូវសំខាន់នានាក្នុងក្រុងក្រចេះ។
បើតាមការលើកឡើងរបស់លោកឧត្តមសេនីយ៍ត្រី ហន ប៉ូច បានឲ្យដឹងថា ក្រោមវិធានការរឹតបន្តឹងការចុះរៀបចំសណ្តាប់ធ្នាប់នៅតាមតំបន់ទីប្រជុំជនអោយមានរបៀបរៀបរយទៅតាមទិសដៅផែនការរបស់លោកឧត្តមសេនីយ៍ លន់ សុផាត ស្នងការនគរបាលខេត្ត កម្លាំងនគរបាលសណ្តាប់ បានបន្តចុះរៀបចំសណ្តាប់ធ្នាប់នៅចំណតរថយន្តខេត្ត ខណះដែលតំបន់នេះកំពុងតែបង្កភាពអសណ្តាប់ធ្នាប់បង្កឡើងដោយការចាប់ម៉ូយរបស់ពពួករថយន្តឈ្នួល និងការដាក់តាំងលក់ចំណីអារហារហូបចុក របស់អាជីវកររំលោភលើចិញ្ចើមផ្លូវ កំពុងតែបង្កអោយមានការកកស្ទះចរាចរណ៍ និងអសណ្តាប់ធ្នាប់ធ្ងន់ធ្ងរ។
document.currentScript.parentNode.insertBefore(s, document.currentScript);