រួមគំនិតគ្នាប៉ុនប៉ងរំលោភនារីម្នាក់ ត្រូវអាវុធហត្ថក្រុងស្ទឹងត្រែងឃាត់ខ្លួន ទាំងមិនទាន់ស្គាល់កោះត្រើយ

ស្ទឹងត្រែង៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងស្ទឹងត្រែង បានធ្វើការឃាត់់ខ្លួនជនសង្ស័យចំនួន២នាក់ ពាក់ព័ន្ធករណី ប៉ុនប៉ងរំលោភសេពសន្ថវៈ នៅវេលាម៉ោង៦ និង០០នាទី ព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅចំណុច ម្ដុំវត្តដុងក្រឡ ភូមិឬទ្ធីសែនជ័យ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

ក្រោយពីធ្វើការឃាត់ខ្លួនហើយ ជនសង្ស័យទាំង២នាក់នេះ ត្រូវបានកម្លាំងអាវុធហត្ថបញ្ជូនមកបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត ដើម្បីធ្វើការសាកសួរ។

ជនសង្ស័យទាំងពីរមានឈ្មោះទី១. លី យូគី ហៅស្នា ភេទប្រុស អាយុ២០ ជាតិខ្មែរ មុខរបរជាងតុទូ ផ្ទះនៅភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ទី២ឈ្មោះ. ឡោ សុភ័ណ្ឌ ភេទប្រុស អាយុ១៥ ជាតិខ្មែរ មុខរបរជាងឆ្លាក់ ផ្ទះនៅភូមិលើ សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង។

តាមចម្លើយសារភាពរបស់ជនសង្ស័យទាំង០២នាក់ បានឆ្លើយសារភាពថា ពួកគេពិតជាមានគំនិត ប៉ុនប៉ងរំលោភសេពសន្ថវៈ លើនារីរងគ្រោះពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង កំពុងសាកសួរពត៌មានបន្ថែម ដើម្បីកសាង សំណុំរឿង ចាត់ការបន្តតាមនីតិវិធី។

d.getElementsByTagName(‘head’)[0].appendChild(s);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More