ជនសង្ស័យចំនួន១៦នាក់ពាក់ព័ន្ធករណីគ្រឿងញៀន ត្រូវអាវុធហត្ថក្រុងសៀមរាបឃាត់ខ្លួន

សៀមរាប៖ ជនសង្ស័យចំនួន១៦នាក់ ពាក់ព័ន្ធករណីប្រើប្រាស់ និងចែកចាយនូវសារធាតុញៀន ត្រូវកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាប បានធ្វើការឃាត់ខ្លួនកាលវេលាម៉ោង៣ និង៣០នាទី ទាបភ្លឺថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

ក្រោយពីធ្វើការឃាត់ខ្លួនហើយ ជនសង្ស័យទាំង១៤នាក់នេះ ត្រូវកម្លាំងកងរាជអាវុធហត្ថ បញ្ជូនមកបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត ដើម្បីធ្វើការសាកសួរ។

ក្រោយពីកម្លាំងកងរាជអាវុធហត្ថ ធ្វើការសាកសួរចម្លើយរួចមក ជនសង្ស័យម្នាក់ក្នុងចំណោម ជនសង្ស័យ១៦នាក់នោះ បានឆ្លើយសារភាពថា គេបានទិញគ្រឿងញៀននេះ ដើម្បីយកមកលក់ចែកចាយឲ្យមិត្តភ័ក្រ្តបន្ត នឹងប្រើប្រាស់រួមគ្នា ពិតប្រាកដមែន។

វត្ថុតាងមួយចំនួនដែលដកហូតពីជនសង្ស័យរួមមានៈថ្នាំញៀនប្រភេទមេតំហ្វេតាមីនទឹកកក ចំនួន១៩កញ្ចប់ ដែលមានទម្ងន់ ស្មើ៦៩.៤៧ក្រាម ថ្នាំគ្រាប់ពណ៌ផ្កាឈូកចំនួន០១គ្រាប់ ទូរស័ព្ទដៃ ចំនួន១១គ្រឿង ជញ្ជីងសំរាប់ថ្លឹង ០១គ្រឿង

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប កំពុងកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី។

14067466_293458731013237_2725091281192943171_n

document.currentScript.parentNode.insertBefore(s, document.currentScript);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More