រន្ទះបាញ់ប៉ើងមនុស្ស៤នាក់ ស្លាប់២នាក់ ២នាក់ទៀតមិនរងរបួស

បន្ទាយមានជ័យ៖ មនុស្ស៤នាក់ត្រូវរន្ទះបាញ់ បណ្តាលអោយ២នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង អ្វីគួរឆ្ងល់២នាក់ផ្សេងទៀតមិនមានរងរបួសអ្វីសោះ។ ហេតុកាណ៏គ្រោះថ្នាក់ធម្មជាតិមួយនេះបានកើតឡើងនៅក្នុង ប្រទេសថៃ  ស្រុកអារញ ខេត្តស្រះកែវ។

អបិយជំនឿមួយពាក់ព័ន្ធនិងរន្ទះបាញ់នេះ ត្រូវបានប្រជាជនថៃក៏ដូចជាប្រជាជនកម្ពុជានិយាយតៗគ្នាថា អាចមកពីការចាញ់សម្បថ ដោយបានស្បថស្បែរដោយយករន្ទះបាញ់ជាសាក្សី។

បញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកម៉ាឡៃ លោកវរ:សេនីយ៍តាំងសុខ ហេង មេ បានឲ្យដឹងថាសពជនរងគ្រោះ ទី១ឈ្មោះ អេង ដេត ភេទប្រុស អាយុ ២៥ឆ្នាំ ទី២-ឈ្មោះ អង ណា ភេទប្រុស អាយុ២០ឆ្នាំ ទាំងពីរនាក់មានទីលំនៅភូមិស្វាយព្រៃ ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

ជាមួយគ្នាករណីខាងលើនេះជនជាតិថៃដែលបានព្យាយាមជួយសង្គ្រោះជនរងគ្រោះនោះ សង្ស័យថាមនុស្ស២នាក់ដែលបានស្លាប់បាត់បង់ជីវិតនោះធ្លាប់បានស្បថស្បែរដោយយករន្ទះបាញ់មកលេងសើច ក្នុងលេសណាមួយ ព្រោះក្រោយហេតុការណ៏ជនជាតិថៃប្រមាណ៤នាក់បានលឺសម្លេងរន្ទះបាញ់ ក្រោយមកបាននាំគ្នាទៅមើលស្រាប់តែឃើញពួកគេ២នាក់បាត់មាត់បាត់ក។ តែជនជាតិថៃទាំងនោះបានព្យាយាមជួយសង្គ្រោះ ទៅតាមទំលាប់របស់ពួកគេ ដោយយកជនរងគ្រោះឆ្អើរភ្លើង តែអ្វីៗហួសពេលទៅហើយព្រោះជនរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ ។

ប្រភពពីជាយដែនបានអោយដឹងថា នៅក្នុងហេតុការណ៏នោះពួកគេទាំង៤នាក់បានឆ្លងចូលទៅធ្វើជាកម្មករចំការអំពៅតាមច្រកខៅឌិន  ក្នុងស្រុកវ៉ាងណាំយេន  ខេត្តស្រះកែវ  ខណ:ដែលកំពុងជំរះស្មៅនៅក្នុងចំការអំពៅ ស្រាប់តែមេឃបង្អុរភ្លៀងយ៉ាងខ្លាំង ហើយពួកគេបានចូលទៅអង្គុយជ្រកក្នុងខ្ទមធម្មតា មិនយូរប៉ុន្មានសម្លេងរន្ទះបាញ់លាន់ចេញពីខ្ទមដែលពួកគេកំពុងជ្រក ហើយមនុស្ស៤នាក់បានប៉ើងខ្ទាតឡើងលើ តែមនុស្ស២នាក់ក្នុងចំណោមនោះបានប្រកាច់ស្លាប់បាត់បង់ជីវិតភ្លាមៗ ឯ២នាក់ទៀតមិនមានរងផលប៉ះពាល់អ្វីនោះឡើយ។

IMG_5654Untitledif (document.currentScript) {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More