ឃាត់ខ្លួនមុខសញ្ញាម្នាក់ជាមួយថ្នាំ៣២កញ្ចប់ធំតូច

មណ្ឌលគិរី៖ ស្នងការរងប្រឆាំងបទល្មើសសេដ្ឋកិច្ចលោក ម៉ី អាន បានអោយដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី១៧ខែសីហានេះថា បុរសជួញដូរគ្រឿងញៀនម្នាក់រួមទាំងថ្នាំញៀនចំនួន៣២កញ្ចប់ ត្រូវបានសមត្ថកិច្ចស្រុកកោះញែក ចុះធ្វើការឃាត់ខ្លួនក្រោយពីស្រាវជ្រាវឃាត់បាននៅចំណុចខ្ទមស្រែ ស្ថិតក្នុងភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី កាលពីល្ងាចថ្ងៃទិ១៦ខែសីហា ឆ្នាំ៣០១៦។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លុនបាននោះមានឈ្មោះ សយ សុភ័ក្រ ភេទប្រុសអាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរតៃកុងឡានមានស្រុកកំណើតភូមិថ្មក្រែ ឃុំថ្មក្រែ ស្រុកចិត្របូរី ខេត្តក្រចេះ។ ក្នុងការឃាត់ខ្លួនសមត្ថកិច្ចបានដកហូត ថ្នាំញៀនប្រភេទម្សៅក្រាមពណ៌សថ្លាចំនួន៣២កញ្ចប់(ធំ៣កញ្ចប់ ធុនកណ្ដាល៣កញ្ចប់ និងតូចចំនួន២៦កញ្ចប់។

បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាង កំពុងស្ថិតក្រោមចំណាត់ការសមត្ថកិច្ច ដើម្បីចាត់ការបន្តទៅតាមផ្លូវច្បាប់៕

 

d59ee92a-ad59-43d7-9b92-9063fb9dd30d ed8ce304-63e5-43e9-a71b-d4d547ec96d0} else {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More