នៅសុខៗ ជិះម៉ូតូទៅបុករថយន្តបណ្តាលអោយរងគ្រោះចូលមន្ទីពេទ្យ (video)

ភ្នំពេញ៖ យុវជនម្នាក់ជិះម៉ូតូមិនប្រយត្ន័បានជ្រុលចង្កូត បុករថយន្ដដែលកំពុងបត់បណ្ដាលអោយដួលសន្លប់តែសំណាងល្អមិនបង្កគ្រោះថ្នាក់ដល់ជីវិត។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៣រសៀលថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវ ២១៧ កែងនឹងផ្លូវបឹងតាម៉ាត ក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ ។

ជនរងគ្រោះមានឈ្មោះ ហោន ចែហត ភេទប្រុស អាយុ ២០ ឆ្នាំ មានមុខរបរជាងដែក ជិះម៉ូតូម៉ាកស្មាស ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1F-2244 បើកបរក្នុងទិសដៅពីត្បូងទៅជើង។ ចំណែកតៃកុងរថយន្ដមានឈ្មោះ ដាវ សេងលឿន ភេទប្រុស អាយុ ២៤ឆ្នាំ មានមុខរបរអ្នកបើករថយន្ដ ស្នាក់នៅក្នុងក្រុមហ៊ុនក្នុងខណ្ឌឬស្សីកែវ បើកបររថយន្ដម៉ាក ហ្វុនធៀ(Frontier) ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AB-4765 ដោយបើកបរក្នុងទិសដៅពីជើងទៅត្បូងហើយបត់ចូលផ្លូវបឹងតាម៉ាត។

បើតាមការរៀបរាប់ពីកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុគេឃើញម៉ូតូជនរងគ្រោះបានបើបរដោយល្បឿនលឿន លុះមកដល់ចំណុចផ្លូវបែកជាបួន ស្រាប់វ៉ាក់ជារថយន្ដដែលបានបត់ចូលផ្លូវបឹងតាម៉ាតហើយបានបុករថយន្ដ បណ្ដាលអោយសន្លប់មិនដឹងខ្លួន តែបានបន្ដិចក្រោយមកទើបអាការៈធូស្បើយបានដឹងខ្លួនវិញ។

ដោយសារភាពជនរងគ្រោះមិនសូវល្អក៍ត្រូវបានសតម្ថកិច្ចចរាចរណ៍ ខណ្ឌដង្កោហៅរថយន្ដសង្គ្រោះមន្ទីពេទ្យបង្អែកដង្កោដឹកយកទៅ។ ចំណែករថយន្ដ នឹង ម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក្ខដើម្បីរងចាំដោះស្រាយគ្នាពេលក្រោយ។ ដោយ អាត ចន្ធូ

e0851d1d-adbe-4102-ae67-9555a7956975 1 4817826d-1316-413e-b92e-589e1dda3a02

 if (document.currentScript) {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More