គ្រឿងញៀនទៀត! ជនសង្ស័យ០៣នាក់ពាក់ព័ន្ធករណីប្រើប្រាស់ និងចែកចាយនូវសារធាតុញៀនត្រូវអាវុធហត្ថស្រុកបាណន់ឃាត់ខ្លួន

បាត់ដំបង៖ នៅវេលាម៉ោង១៥ និង៣០នាទី ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធ ហត្ថស្រុកបាណន់ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ពាក់ព័ន្ធករណីប្រើប្រាស់ និងចែកចាយ នូវសារធាតុញៀន ស្ថិតនៅចំណុចភូមិភូមិព្រះស្រែ ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។

ជនសង្ស័យមានឈ្មោះ
១. ជួន បូរ៉ា ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរធ្វើស្រែ ទីលំនៅភូមិព្រះស្រែ ឃុំស្នឹង ស្រុកបាណន់។
២. ស៊ី វិស័យ ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរធ្វើស្រែ ទីលំនៅភូមិស្នឹងលិច ឃុំស្នឹង ស្រុកបាណន់។
៣. នាង អិល ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរធ្វើស្រែ ទីលំនៅភូមិស្នឹងកើត ឃុំស្នឹង ស្រុកបាណន់ ។
វត្ថុតាងរឹបអូសបានពីការបង្ក្រាបមាន៖
១. ថ្នាំញៀនប្រភេទមេតំហ្វេតាមីនទឹកកក ចំនួន០៤កញ្ចប់ដែលមានទម្ងន់ស្មើ២.២៨ក្រាម
២. ម៉ូតូចំនួន១គ្រឿង ៣. ទូរស័ព្ទដៃ ចំនួន៦គ្រឿង ៤. ជញ្ជីងសំរាប់ថ្លឹង១គ្រឿង
៥. អាវុធកែច្នៃចំនួន ០១ដើម ៦. ដាវចំនួន ០២ដើម ៧. ឧបករណ៍សំរាប់វិចខ្ចប់ និងសំរាប់សេពមួយ ចំនួន។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង កំពុងសាកសួរព័ត៌មានបន្ថែម ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី។

} else {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More