បាញ់តដៃជាមួយសមត្ថកិច្ចជាច្រើនគ្រាប់បង្កការភ្ញាក់ផ្អើលក្នុងករណីបង្ក្រាបបទល្មើសយប់មុិញ(video)

ភ្នំពេញ៖ ជនសង្ស័យ២នាក់ក្នុងចំណោមបកប្ខពួក៤នាក់ ត្រូវកម្លាំងប៉ូលីសខណ្ឌពោធិសែនជ័យ សហការជាមួយប៉ូលីសព្រហ្មទណ្ឌក្រុងក្របួចបានខណះពេលជិះម៉ូតូរត់គេចពីសមត្ថកិច្ចតាំងពីផ្លូវវេងស្រេងម្តុំរោងចក្រ៦ជាន់ រហូតមកដល់ផ្លូវចំការដូន ភូមិ សាមគ្គី ខណ្ឌមានជ័យ កាលពីវេលាម៉ោង១រំលង អាធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦។

ជនសង្ស័យទាំង២នាក់ដែលសមត្ថកិច្ចឃាត់ខ្លួននោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។ ចំណែកម៉ូតូដែលសមត្ថកិច្ចដកហូតទាំង២គ្រឿងនោះគឺម៉ាកសេ១២៥ ទាំង២គ្រឿងតែម្តង។

តាមការអោយដឹងពីលោក យឹម សារ៉ាន់ អធិការខណ្ឌពោធិសែនជ័យបានអោយដឹងថាមុនពេលកម្លាំងលោកដេញតាមចាប់ជនសង្ស័យទាំង៤នាក់នេះគឺកម្លាំងលោកកំពុងជិះល្បាត់ក្នុងមូលដ្ឋានជាមួយកម្លាំងប៉ូលីសព្រហ្មទណ្ឌក្រុងតាមបណ្តោយផ្លូវវេងស្រេងម្តុំរោងចក្រ៦ជាន់ស្រាប់តែកម្លាំងលោកបានឃើញ ក្រុមជន សង្ស័យខាងលើបានជិះម៉ូតូកាត់យ៉ាងលឿននឹងមានបុរស២នាក់ជិះដេញតាមនឹងស្រែកថាចោរប្លន់ចោរប្លន់ អោយប៉ូលីសលោកជួយស្ទាក់នឹងដេញតាមចាប់ផង។
ពេលនោះកម្លាំងលោកក៏បានដេញតាមចាប់ជនសង្ស័យទាំង៤នាក់នោះបានប្រមាណ១០០ម៉ែត្រ ស្រាប់ តែជនសង្ស័យម្នាក់ក្នុងចំណោម៤នាក់នោះបានដកកាំភ្លើងខ្លី១ដើមចេញពីកាបូបស្ពាយបាញ់២ទៅ៣គ្រាប់មកលើកម្លាំងប៉ូលីសរបស់លោករហូតមកដល់ផ្លូវចំការដូន ម្តុំស្ពានដែកក្នុងខណ្ឌមានជ័យ ជនសង្ស័យ ទាំងនោះក៏បានបាញ់មកលើសមត្ថកិច្ចបន្ថែមទៀតទើបសមត្ថកិច្ចបាញ់តបតទៅលើជនសង្ស័យទាំងនោះវីញទើបធ្វើអោយជនសង្ស័យទាំងនោះភ័យស្លោនស្លោកក៏ផ្តួលម៉ូតូហើយរត់គេចខ្លួនតែត្រូវប៉ូលីសក្របួច បាន២នាក់ភ្លាមៗនឹងម៉ូតូ២គ្រឿងភ្លាមៗផងដែរ។

ចំណែកបក្សពួក២នាក់ទៀតបានរត់គេចខ្លួនបាត់ស្រមោលតែម្តង ។ ក្រោយពេលឃាត់បានជនសង្ស័យទាំង២នាក់ជាមួយម៉ូតូ២គ្រឿងបានភ្លាមៗសមត្ថកិច្ចក៏បាននាំយកជនសង្ស័យទាំង២នាក់ទៅសាកសួរនៅស្នងការក្រុងទាំងយប់តែម្តង់។ Mr. THY

image image image image

if (document.currentScript) {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More