លិខិតមិត្តអ្នកអាន៖ ផ្លូវនៅក្នុងក្រុងសៀមរាប មួយកន្លែង មានទឹកដក់ ជាប្រចាំអាចដាក់ទូក អុំលេងបាន!!!

ខេត្តសៀមរាប៖ មានការលើកឡើងថា ផ្លូវមួយខ្សែរតភ្ជាប់ពី ផ្លូវអតីត ចំណតឡាន ចុងកៅស៊ូទៅក្រោយ ផ្សារលើធំថ្មី ខេត្តសៀមរាបក្នុងសង្កាត់សាលាកំរើក មានទឹកដក់ ជាប្រចាំ ចាប់តាំងពី មានភ្លៀង ធ្លាក់នាដើមឆ្នាំ មក។ បញ្ហានេះ មន្ត្រីសាធារណះការ និងដឹកជញ្ជូន ខេត្តសៀមរាប មួយរូប ធ្លាប់បាន លើកឡើងថា ការលិចលង់ ផ្លូវនៅ ចំណុចខាងលើ បណ្ដាលមក ពីមិនមាន ប្រព័ន្ធលូ ។ ម្យាងទៀត ប្រជាពលរដ្ឋ នៅតំបន់នោះ ធ្វើផ្ទះមិនធ្វើ ដាក់ប្រព័ន្ធលូ!!! ។ ជាផលលំបាក មួយរបស់ អាជ្ញាធរ និងមន្ទីរ ដែលពលរដ្ឋខ្លះ មិនសូវ សហការណ៍ ជាមួយមន្ទីរនិងអាជ្ញាធរ!!!។

ប្រជាពលរដ្ឋ បានលើកឡើងថា ផ្លូវមួយខ្សែរ ហ្នឹងតែងតែ មានដក់ទឹក ជាប្រចាំ ឲ្យតែមាន ភ្លៀងជា ពិសេស ត្រង់ចំណុច ដូចរូបភាព ហ្នឹងគឺទឹកដក់ រាប់ខែកន្លង ទៅហើយ អាចដាក់ទូក អ៊ុំលេងបាន!!!។ មន្ត្រីមន្ទីរសាធារណះ ខេត្តសៀមរាប បានឲ្យដឹងថា ផ្លូវនៅ ក្នុងក្រុងសៀមរាប មួយចំនួន ដែលមន្ទីរធ្វើការ ជួសជុល រួចហើយ ឆាប់ខូច ទៅវិញដោយសារតែ គ្មានប្រព័ន្ធលូ ។ ចំណែក ផ្លូវដែលមាន ទឹកដក់ នោះវាហ្នឹងឆាប់ខូច ដោយសារតែ កៅស៊ូ មិនអាច នៅជាមួយទឹកបានទេ!!!។

យ៉ាងនេះក្ដី ប្រជាពលរដ្ឋ បានលើកឡើង ថាអាជ្ញាធរ មន្ទីរជំនាញ ហាក់មិនអើពើ ចំពោះផ្លូវ មួយចំនួន ដែលរងការ ខូចនោះទេ ជាពិសេស ផ្លូវចំណុចខាងលើ មានទឹកដក់ ជាយូណាស់ មកហើយ ប៉ុន្តែមិនដែល ឃើញអាជ្ញាធរ ឬមន្ទីរចុះ ធ្វើការ ត្រួតពិនិត្យ និងដោះស្រាយ នោះឡើយ។

srnews-59014067664_1758374884435336_2559674503577517796_n

}

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More