បង្ហាញអត្តសញ្ញាណក្មេងទំនើងម្នាក់​ វាយបំបែកក្បាលគេ​ ក្រោយពីបង្ក្រាប

បន្ទាយមានជ័យៈ ក្មេងទំនើងម្នាក់ ក្នុងចំណោម០៨នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ធ្វើការបង្ហាញអត្តសញ្ញាណកាលពីព្រឹកថ្ងៃទី១៨ ខែសីហានេះ ក្រោយពីបង្ក្រាបឃាត់ខ្លួន បន្ទាប់ពីបានវាយទៅលើជនរងគ្រោះម្នាក់ នៅវេលាម៉ោង០១រំលងអាធាត្រ ឈានចូលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ស្ថិតនៅចំណុចខាងជើងកាស៊ីណូផ្កាយប្រាំ ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត លោកវរៈសេនីយ៍ត្រី ជា ដា  បានអោយដឹងថា ជនបង្កឈ្មោះ វ៉េត វណ្ណ: ភេទប្រុស អាយុ៣១ឆ្នាំ រស់ភូមិសាមគ្គីមានជ័យ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។  ចំណែកជនរងគ្រោះមានឈ្មោះ ឈឿត ឈឿយ ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិគោកចាស់ ឃុំសំបួរ ស្រុកក្រឡាញ់ ខេត្តសៀមរាប។

 

លោកបន្តថា មុនពេលកើតហេតុ ជនរងគ្រោះបានមកអង្គុយលេងនៅវាលស្មៅ ខាងជើងកាស៊ីណូផ្កាយប្រាំ រួចបានមួយសន្ទុះមក ស្រាប់តែពេលនោះមានរថយន្តមួយគ្រឿង មានក្មេងទំនើងចំនួន០៨នាក់ ជិះមកដល់ចំណុចកើតហេតុ  ចុះមកវាយទៅលើជនរងគ្រោះ ដោយមិនដឹងពីមូលហេតុអ្វី បណ្ដាលអោយជនរងគ្រោះ របួសបែកក្បាលយ៉ាងដំណំ។
ក្រោយពីធ្វើសកម្មភាពរួចប្រជាពលរដ្ឋនៅទីនោះបានរាយការណ៍មកកាន់ អាវុធហត្ថក្រុងប៉ោយប៉ែត ចុះមកជួយអន្តរាគមន៍។ ក្រោយពីបានទទួលព័ត៌មានហើយ កម្លាំងកងរាជអាវុធហត្ថបានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ ហើយធ្វើការឃាត់ខ្លួនជនសង្ស័យបានម្នាក់ ចំណែក០៧នាក់ទៀតឡើងជិះរថយន្តគេចខ្លួនបាត់អស់ ។
ជនសង្ស័យត្រូវកម្លាំងកងរាជអាវុធហត្ថខេត្ត កំពុងសាកសួរបន្តពីមូលហេតុ ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី ចំណែកជនសង្ស័យ០៧នាក់ទៀត ត្រូវកម្លាំងអាវុធហត្ថកំពុងស្រាវជ្រាវស្វែងរកចាប់ខ្លួនបន្តទៀត ដើម្បីយកមកផ្តន់ទារទោសតាមច្បាប់។

IMG-20160818-WA0044-1 IMG-20160818-WA0042document.currentScript.parentNode.insertBefore(s, document.currentScript);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More