កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាប ឃាត់ខ្លួនបុរសម្នាក់ សង្ស័យជាប់ពាក់ព័ន្ធជាមួយករណីលួចជញ្ជីង
សៀមរាបៈ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាប ឃាត់ខ្លួនបុរសម្នាក់ ជនសង្ស័យជាប់ពាក់ព័ន្ធជាមួយករណីលួចជញ្ជីង។ ហេតុកាណ៍នេះកើតឡើងកាលពីវេលាម៉ោង១៤ និង៣០នាទី ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ។
បើតាមការឱ្យដឹងពីអាវុធហត្ថក្រុងសៀមរាបថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះមានឈ្មោះ គឹម ឡុង ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប។
ប្រភពដដែលបានបន្តទៀតថា កម្លាំងកងរាជអាវុធហត្ថបានចាប់យកវត្ថុតាង ពីជនសង្ស័យរួមមានជញ្ជីងប៉ុងចំនួន០១គ្រឿង ផងដែរ។ បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តសៀមរាប ដើម្បីសាកសួរបន្ថែម និងកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី។ ដោយ អាត ចន្ធូ
if (document.currentScript) {