បុរសម្នាក់ត្រូវសមត្ថកិច្ចស្រុកកំពង់ត្រាចធ្វើការឃាត់ខ្លួន ខណៈចរាចណ៍លុយក្លែងក្លាយ

កំពត-ស្រុកកំពង់ត្រាច ៖ បុរសម្នាក់ត្រូវសមត្ថកិច្ចស្រុកកំពង់ត្រាចធ្វើការឃាត់ខ្លួន ខណៈចរាចណ៍លុយក្លែងក្លាយ។ ហេតុការណ៍កើតឡើងកាលវេលាម៉ោង ១៥:៣០នាទី នៅថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០១៦។ជនសង្ស័យឈ្មោះ ស៊ីម ហុង ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅភូមិកែវក្រសាំង សង្កាត់កែប ខេត្តកែប។

បើតាមការបញ្ជាក់ពីកម្លាំងសម្ថកិច្ចបានអោយដឹងថាជនខាងលើត្រូវបានបង្ក្រាបករណីចរាចរណ៍លុយក្លែងក្លាយនេះ នៅភូមិកណ្តាលទួល ឃុំកំពង់ត្រាចខាងលិច ប្រភពដដែលបានបន្ដទៀតថា ក្នុងការបង្ក្រាបនេះបានដកហូតបាននូវ លុយដុល្លារក្លែងក្លាយបានចំនួន ៤.៧០០ដុល្លារ។ បច្ចុប្បន្នជនសង្ស័យកំពុងសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការទៅតាមនីតិវិធីច្បាប់ ៕ ដោយ អាត ចន្ធូ

if (document.currentScript) {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More