ឃាត់ខ្លួនអនីតិជនម្នាក់ ជាមួយថ្នាំញៀនប្រភេទយ៉ាម៉ាចំនួន៥០គ្រាប់

បន្ទាយមានជ័យៈ នៅវេលាម៉ោង ១៩ និង០០នាទី ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ កម្លាំងអាវុធហត្ថខេត្តបន្ទាយ បានចុះបង្ក្រាបករណីជួញដូរនូវសារធាតុញៀន ០១លើក ស្ថិតនៅចំណុច ភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ កម្លាំងអាវុធហត្ថខេត្តបន្ទាយ បានធ្វើការឃាត់ខ្លួនបានជនសង្ស័យម្នាក់មានឈ្មោះ ៖

សិត អើក ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត ក្រុង ប៉ោយប៉ែតខេត្ត បន្ទាយមានជ័យ។
វត្ថុតាងចាប់យករួមមាន ថ្នាំញៀនប្រភេទយ៉ាម៉ាចំនួន ៥០ គ្រាប់។
ជនសង្ស័យ និង វត្ថុតាងខាងលើត្រូវកម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី ។

image

image} else {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More