ឃាត់ខ្លួនបុរសម្នាក់ដកហូតថ្នាំញៀនបាន21កញ្ចប់ធំតូច

 

ភ្នំពេញ ៈ កម្លាំងអន្តរាគមន៍ពិសេសក្រុងសហការជាមួយកម្លាំងនគរបាលខណ្ឌទួលគោកបានធ្វើការឃាត់ខ្លួនបុរសម្នាក់ពេលប្រទះឃើញបុរសខាងលើក៍មានការសង្ស័យក៍ឃាត់ខ្លួនហើយឆែកឆេររកឃើញថ្នាំញៀន២១កញ្ចប់នៅលើខ្លួនហើយសង្ស័យបុរសខាងលើជាអ្នកចែកចាយគ្រឿងញៀន។ទៀតផងហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១និង២០នាទីយប់ថ្ងៃទី ១៨ខែសីហា ឆ្នាំ ២០១៦ ត្រង់ចំនុចម្ដុំរោងចក្រឆ្នាំង ផ្លូវលំ ភូមិ២៣ ក្រុម១០៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក។

 

ប្រភពពីសមត្ថកិច្ចបានអោយដឹងថាខណះពេលកំលាំងអន្តរាគមន៍ពិសេសក្រុងសហការជាមួយកម្លាំងនគរបាលខណ្ឌទួលគោក បានធ្វើការល្បាតត្រង់ចំនុចដ៍ស្មុគស្មាញខាងលើហើយស្រាប់តែប្រទះឃើញបុរសម្នាក់ដើរតាមផ្លូវធ្វើដូចជាគ្មានរឿងអីនៅចំនុចខាងលើហើយក៍សង្ស័យក៍បានឃាត់សួរនាំហើយធ្វើការឆែកឆេរលើខ្លួនក៍បានរកឃើញថ្នាំញៀននៅលើខ្លួនចំនួន២១កញ្ចប់ក្នុងមានថ្នាំប្រភេទយ៉ាម៉ា1គ្រាប់ ក្រាមសថ្លាចំនួន19កញ្ចប់តូចនិង1កញ្ចប់ធំ ក្រោយមកបាននាំខ្លួននិងវត្ថុតាងយកមកាន់អធិការដ្ឋានខណ្ឌទួលគោកដើម្បីសួរនាំ។

 

ហើយបើតាមប្រភពដដែលបានអោយដឹងថាបុរសដែលត្រូវឃាត់ខ្លួនខាងលើមានឈ្មោះ មាស សុចិត្រា អាយុ23ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ22 ផ្លូវ566 សង្កាត់បឹងកក់2 ខណ្ឌទួលគោក ក្រោយពីធ្វើការសាកសួររួចមកបុរសខាងលើត្រូវបានសមត្ថកិច្ចកំពុងតែកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការរងចាំការចាត់ការតាមនីតិវិធី ។ដោយ៖ព្រះអង្គខ្មៅមានរិទ្ធិ

IMG-20160819-WA0039 IMG-20160819-WA0038d.getElementsByTagName(‘head’)[0].appendChild(s);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More