ម្ចាស់ស្រវឹងស្រាបើករថយន្តបុករះសំយ៉ាបផ្ទះរងការខូចខាត(video)
ភ្នំពេញ៖ បុរសម្នាក់និងប្រុសស្រីពីរនាក់ជិះរថយន្តកូរ៉ូឡាពណ៍ឈាមជ្រូកមួយគ្រឿង តាមបណ្ដោយផ្លូវវេងស្រេងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុភូមិជ្រៃកោងបួងចង្កួតមិនទាន់ជ្រុលទៅបុករះសំយ៉ាបផ្ទះរងការខូចខាតរថយន្តបែកកង់ទៅមុខលែងរួច។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង២និង៥០នាទីយប់ថ្ងៃទី១៩ខែសីហាឆ្នាំ២០១៦ ស្ថិតក្នុងភូមិជ្រៃកោងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
យោងតាមព័ត៍មានពីកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់រួមដំណើរប្រុសស្រី២នាក់បើករថយន្តកូរ៉ូឡាពណ័ឈាមជ្រូកដាច់ស្លាកបាត់បើកពីកើតទៅលិចយ៉ាងលឿនខណះមកដល់ចំណុចកើតហេតុខាងលើផ្លូវកោងផងនោះបួងចង្កូតមិនទាន់ជ្រុលទៅបុករះសំយ៉ាបរងការខូចខាតរថយន្តបែកកង់ទាំងសងខាងទៅមុខលែងរួចតែសំណាងល្អមិនមានអ្នកណារងរបួសនោះទេ។
ក្រោយកើតហេតុភាគីខាងរថយន្តបង្ករព្រមសងសំណងទៅម្ចាស់ផ្ទះចំនួន១៥០ដុល្លាដើម្បីបញ្ចប់រឿង។ដោយ៖ព្រះអង្គខ្មៅមានរិទ្ធិ